(ភ្នំពេញ)៖ ត្រី គឺជាសត្វឆ្អឹងកងរស់នៅក្នុងទឹក ប៉ុន្តែក៏មានប្រភេទត្រីមួយចំនួនដែលអាចផ្លាស់ទីលើគោកបានដែរ។

១. Mudskipper មានឈ្មោះវិទ្យាសាស្រ្តហៅថា Oxudercinae ហើយមានវត្តមាននៅតំបន់អាហ្រ្វិក ប៉ូលីណេស៉ី និងអូស្រ្តាលី។ ពពួកត្រីនេះអាចនឹងងាប់ ប្រសិនបើពួកវាចំណាយពេលយូរពេកនៅក្រោមទឹក។

២. Snakehead មានឈ្មោះវិទ្យាសាស្រ្តហៅថា Channidae ហើយមានប្រភពដើមនៅអាស៉ី និងអាហ្រ្វិក។ ពពួកត្រីនេះអាចនៅរស់​បានប៉ុន្មានថ្ងៃនៅលើដីគោក។

៣. Epaulette Shark មានឈ្មោះវិទ្យាសាស្រ្តហៅថា Hemisciyllium ocellatum ហើយកន្លែងដែលគេរកឃើញពួកវា គឺនៅ​អូស្រ្តាលី និងកោះនូវែលហ្គីណេ។ ជារឿយៗពេលនៅក្នុងទឹក ពពួកត្រីមាសចូលចិត្តដើរនៅលើខ្សាច់ជាជាងហែល។

៤. ត្រីក្រាញ់ Climbing Gourami ឬ Climbing Perch មានឈ្មោះវិទ្យាសាស្រ្តហៅថា Anabantiformes ហើយសម្បូរនៅប្រទេសចិន តំបន់អាស៉ីអាគ្នេយ៍ និងអាហ្រ្វិក។ នៅពេលស្ថានភាពកន្លែងរស់នៅបច្ចុប្បន្នរបស់វា លែងអំណោយផលតទៅទៀត ពពួកត្រីនេះនឹងផ្លាស់ទី​នៅលើដីគោក ដើម្បីតស៊ូរកទីតាំងទឹកថ្មី ដែលសមស្របសម្រាប់ពួកគេ។ ប្រភេទត្រីនេះក៏ត្រូវគេអះអាងថា មានសមត្ថភាពឡើងដើមឈើ​ផងដែរ។

៥. ត្រីអណ្ដែង Walking Catfish មានឈ្មោះវិទ្យាសាស្រ្តថា Clarius batrachus ហើយមានវត្តមាននៅតំបន់អាស៉ីអាគ្នេយ៍។ ត្រីទឹកសាបនេះ អាចនៅក្រៅទឹកបានដល់ខ្ទង់៣០ម៉ោង ប្រសិនបើពួកវាត្រូវស្វែងរកទីជម្រកថ្មី។

៦. Mangrove Rivulus មានឈ្មោះវិទ្យាសាស្រ្តថា Kryptolebias marmoratus។ តំបន់ដែលពួកវារស់នៅគឺអាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ពពួកត្រីនេះជាប្រភេទត្រីទំហំតូច ដែលមានប្រវែងចន្លោះ២.៥ទៅ៦សង់ទីម៉ែត្រ ប៉ុន្តែអាចរស់នៅ​លើដីគោកបានរហូតដល់៦៦ថ្ងៃឯណោះ។

៧. ត្រីផ្ទក់ Bichir មានឈ្មោះវិទ្យាសាស្រ្តហៅថា Polypteridae ហើយមានវត្តមាននៅទ្វីបអាហ្រ្វិក។ ពពួកត្រីនេះមានសួតមួយគូដែលអាច​ឱ្យពួកវាស្ថិតនៅក្រៅទឹកម្តងៗបានយូរម៉ោង ប្រសិនបើស្បែកពួកវានៅរក្សាសំណើម៕