(ភ្នំពេញ)៖ អធិរាជ ក្រៅពីមានអំណាចខ្លាំងក្លា មានទឹកដីធំទូលាយ មានកងទ័ពច្រើនមហាសាល ក៏មានរាជទ្រព្យសម្បូរស្តុកស្ដម្ភណាស់ដែរ។ តើអ្នកដឹងទេថាអធិរាជអង្គណាដែលមានរាជទ្រព្យច្រើនលើសគេក្នុងប្រវត្តិសាស្ត្រ?

ព្រះចៅអធិរាជសង់ស៉ីខាន់ (Genghis Khan ១១៦២-១២២៧) ជាអធិរាជដំបូងនៃចក្រភពម៉ុងហ្គោល ដែលមានព្រះរាជទ្រព្យសរុប១០០ពាន់ពាន់លានដុល្លារអាមេរិក ($ 100,000,000,000,000)។ ក្នុងរជ្ជកាលរបស់ព្រះអង្គ កុលសម្ពន្ធទាំងឡាយនៅម៉ុងហ្គោលបានបង្រួបបង្រួមគ្នារហូតវាយត្រួតត្រាលើនគរជីង (Jin Dynasty) នគរស៊ា (Xia Dynasty) នគរលាំវ (Liao Dynasty) និងភាគខាងជើងមហាសុង (Song Dynasty)។ ក្រៅពីនេះ ម៉ុងហ្គោលក៏បានបើកការឈ្លានពានយកទឹកដីនានានៅតំបន់អាស៉ី រុស្ស៉ី មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត រហូតចូលដល់អេហ្ស៉ីប។ ទឹកដីដ៏ធំល្វឹងល្វើយនេះហើយដែលនាំឱ្យម៉ុងហ្គោលទទួលបានទ្រព្យធនដ៏មហាសាល។

សង់ស៉ីខាន់ តែងបែងចែកទ្រព្យសម្បត្តិទាំងនោះជាមួយកងទ័ព និងមន្ត្រីរបស់ព្រះអង្គ ប៉ុន្តែទោះជាយ៉ាងណា ព្រះអង្គបានចេញបម្រាមដល់កងទ័ពមិនឱ្យឆក់ប្លន់ពីប្រជាជនចាញ់សឹកឡើយ។ ក្រៅពីនេះ ព្រះអង្គក៏តែងមានចិត្តសប្បុរសជួយអ្នកទន់ខ្សោយផងដែរ ដែលនេះហើយគឺជាគន្លឹះនៃភាពជោគជ័យរបស់ទ្រង់។

តើលោកអ្នកដែលឃើញមានមហាវិមាន ឬរាជវាំងមហាសាលណាមួយរបស់ព្រះចៅសង់ស៉ីខាន់ដែលឬទេ? អ្នកប្រវត្តិសាស្ត្របានស្រដីថា «តេមុជីនកើតនៅក្នុងរោងចៀម ហើយសង់ស៉ីខាន់ក៏សោយទិវង្គតនៅក្នុងរោងចៀមដែរ»