(ភ្នំពេញ)៖ យោងតាមគេហទំព័រ RinkingRoyal បានបង្ហាញនូវឈ្មោះពហុកីឡដ្ឋានល្បីៗដែលចំណាយថ្លែសាងសង់ច្រើនជាងគេ ភាគច្រើនគឺនៅសហរដ្ឋអាមេរិក។

ពហុកីឡដ្ឋានល្បីៗទាំងនោះរួមមាន៖

១០. ពហុកីឡដ្ឋាន Liv's Stadium ចំណាយថ្លៃសាងសង់១.៣០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក។

៩. ពហុកីឡដ្ឋានជាតិសិង្ហបុរី Singapore National Stadium ចំណាយថ្លៃសាងសង់១.៣១ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់ប្រទេសសិង្ហបុរី។

៨. ពហុកីឡដ្ឋាន Tottennham Hotspur Satdium ចំណាយថ្លៃសាងសង់១.៣៣ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់ចក្រភពអង់គ្លេស។

៧. ពហុកីឡដ្ឋាន AT&T Stadium ចំណាយថ្លៃសាងសង់១.៤៨ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក។

៦. ​​ពហុកីឡដ្ឋាន Yankee Stadium ចំណាយថ្លៃសាងសង់១.៥០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក។

៥. ពហុកីឡដ្ឋាន Wembley Stadium ចំណាយថ្លៃសាងសង់១.៥០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់ចក្រភពអង់គ្លេស។

៤. ពហុកីឡដ្ឋាន Mercedes-Benz Stadium ចំណាយថ្លៃសាងសង់១.៥០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក។

៣. ពហុកីឡដ្ឋាន Metlife Stadium ចំណាយថ្លៃសាងសង់១.៧០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក។

២. ពហុកីឡដ្ឋាន Allegiant Stadium ចំណាយថ្លៃសាងសង់១.៩០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក។

១. ពហុកីឡដ្ឋាន SoFi Stadium ចំណាយថ្លៃសាងសង់៥.៥០ពាន់លានដុល្លារអាមេរិក ជាពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក៕