(ភ្នំពេញ)៖ ឱសថ​ ឬថ្នាំព្យាបាល គឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់ព្យាបាលជំងឺ និងសង្គ្រោះជីវិតមនុស្ស សត្វ ដូច្នេះសូមមកដឹងពីប្រទេសទាំង១០ដែលនាំចេញឱសថច្រើនជាងគេប្រចាំឆ្នាំ២០២២។

ប្រទេសទាំង១០ដែលនាំចេញឱសថច្រើនជាងគេនោះ រួមមាន៖

១០. ដាណឺម៉ាក នាំចេញក្នុងតម្លៃ១៦.០៩ពាន់លានដុល្លារ

៩. ឥណ្ឌា នាំចេញក្នុងតម្លៃ១៧.៨៥ពាន់លានដុល្លារ

៨. ចក្រភពអង់គ្លេស នាំចេញក្នុងតម្លៃ២១.០១ពាន់លានដុល្លារ

៧. អៀរឡង់ នាំចេញក្នុងតម្លៃ២៤.៤៨ពាន់លានដុល្លារ

៦. បារាំង នាំចេញក្នុងតម្លៃ២៦.០៨ពាន់លានដុល្លារ

៥. អ៉ីតាលី នាំចេញក្នុងតម្លៃ៣៤.៧៨ពាន់លានដុល្លារ

៤. សហរដ្ឋអាមេរិក នាំចេញក្នុងតម្លៃ៣៥.៩៧ពាន់លានដុល្លារ

៣. ប៊ែលហ្ស៉ិក នាំចេញក្នុងតម្លៃ៣៦.៤១ពាន់លានដុល្លារ

. ស្វ៉ីស នាំចេញក្នុងតម្លៃ៤៧.២៦ពាន់លានដុល្លារ

១. អាល្លឺម៉ង់ គឺជាប្រទេសនាំចេញឱសថច្រើនបំផុតសម្រាប់ពិភពលោក ក្នុងតម្លៃ៧៤.៤៧ពាន់លានដុល្លារ។

ប្រទេសអាល្លឺម៉ង់មានការសង្កត់ធ្ងន់ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍឱសថសាស្ត្រ ពិសេសគឺវិនិយោគយ៉ាងសំខាន់លើបច្ចេកវិទ្យាច្នៃប្រឌិត ការរកឃើញ និងការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ឱសថសាស្ត្រផងដែរ។ ប្រទេសអាល្លឺម៉ង់ក៏មានស្តង់ដាបទប្បញ្ញត្តិតឹងរឹងដែលធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផលឱសថ។ ក្រុមហ៊ុនឱសថអាល្លឺម៉ង់ជាច្រើនមានវត្តមាននៅទូទាំងពិភពលោក ដោយមានក្រុមហ៊ុនបុត្រសម្ពន្ធ ភាពជាដៃគូ និងកិច្ចសហការ៕