(ភ្នំពេញ)៖ សេចក្តីរាយការណ៍ភ្នាក់ងារ FRESH NEWS បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ លោក អាំង មាលតី ប្រធានតុលាការក្រុងភ្នំពេញ បានអុជធូបសែនលោកតាដំបងដែក នៅក្នុងបរិវេណសាលាដំបូងរាជធានី​ភ្នំពេញ មុនពេលចាកចេញពីតំណែង ដែលគ្រោងនឹងធ្វើឡើងនៅរសៀល ថ្ងៃស្អែកទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយដាក់លោក តាំង ស៊ុនឡាយ ជាប្រធានតុលាការក្រុងភ្នំពេញ​ជំនួសវិញ៕