West Ham យល់ព្រមតម្លៃផ្ទេរ ១៥លានផោននាំយក Danny Ings ពីក្លិបរួមលីគ

20-01-2023 10:28

(ឡុងដ៏)៖ ក្លិបរួមលីគអង់គ្លេស West Ham United បានព្រមព្រៀងតម្លៃផ្ទេរប្រមាណ ១៥លានផោន ក្នុងកិច្ចសន្យាផ្ទេរយកកីឡាករ Danny Ings ពីក្លិប Aston Villa ក្នុងទីផ្សារដោះដូកីឡាករនាខែមករានេះ។ នេះបើតាមប្រភពពី Sky Sport នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

របាយការណ៍បានបង្ហាញថា ក្លិប West Ham United បានយល់ព្រមតម្លៃប្រហែល ១៥លានផោនផ្ទេរកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Danny Ings ពីក្លិបរួមលីគ Premier League រដូវកាលនេះ ដ្បិតកិច្ចសន្យាមិនទាន់បង្ហាញពីរយៈពេលនៃចូលរួមនោះទេ។

Danny Ings ជាអតីតខ្សែប្រយុទ្ធ Liverpool ដែលបានមកចូលរួមជាមួយ Aston villa កាលឆ្នាំ២០២១ ផ្ទេរមកពី Southampton ខណៈលោក David Moyes ដែលជាគ្រូក្លិប West Ham ក៏ធ្លាប់មានការចាប់អារម្មណ៍ចំពោះការនាំយក Ings ពីមុនមកផងដែរ។

រំលឹកផងថា គិតត្រឹម ២រដូវកាលដែល Danny Ings លេងជាមួយ Aston Villa រូបគេស៊ុតបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៥២ប្រកួត៕