ខ្សែការពារ Phil Jones នឹងចាកចេញពី Manu បន្ទាប់ពីលេង ១២ឆ្នាំ
20-05-2023 08:07
(មេនឆេស្ទឺ)៖ ខ្សែការពារកណ្តាលរបស់ក្លិប Manchester United កីឡាករ Phil Jones បានលើកឡើងនៅថ្ងៃសុក្រថា លោកនឹងចាកចេញពីក្លិប បន្ទាប់ពីបានលេង ១២ឆ្នាំ នៅពេលកិច្ចសន្យារបស់លោកផុតកំណត់នៅបំណាច់រដូវកាលនេះ ជាការបញ្ចប់ការរួមរស់ ដែលមានបញ្ហារបួសនៅកីឡដ្ឋាន Old Trafford។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
Jones វ័យ ៣១ឆ្នាំ បានលេងជាង ២០០ប្រកួត សម្រាប់បិសាចក្រហម ប៉ុន្តែបានតស៊ូជាមួយពេលវេលាដ៏តានតឹង ដោយបញ្ហារបួសក្នុងរយៈពេល ៤រដូវកាលកន្លងទៅ ដែលអនុញ្ញាតឲ្យលោកបង្ហាញខ្លួន បានត្រឹមតែ ១៣លើកប៉ុណ្ណោះ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ ២០១៩-២០ មក។
Manu ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League នឹងធ្វើដំណើរទៅជួបក្រុម Bournemouth នៅថ្ងៃសៅរ៍នេះ ខណៈពួកគេកំពុងស្វែងរកការធានាឲ្យបានស្ថិតក្នុងតំបន់ Top 4៕