Will Smith បង្ហើបពីការវិលមកដើរតួក្នុងរឿង «I AM LEGEND» វគ្គ២ ដែលនឹងចូលរួមសម្តែងដោយ Michael B. Jordan

06-12-2023 15:45

(បរទេស)៖ តារាសម្តែង Will Smith បានចែករំលែកព័ត៌មានលម្អិតថ្មីអំពីរឿង «I Am Legend 2» ដែលលោកសម្តែង និងផលិតជាមួយ Michael B. Jordan។ Will Smith បង្ហើបបែបនេះកាលពីចុងសប្តាហ៍កន្លងទៅ នៅឯមហោស្រពភាពយន្តអន្តរជាតិ Red Sea ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយ របស់ទស្សនាវដ្តី Variety។

តារាសម្តែង Will Smith បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងខលទៅរក Michael B. Jordan ដើម្បីនិយាយគ្នា ព្រោះសាច់រឿងបានសរសេរចប់ និងបញ្ជូនមកដល់ដៃហើយ ដោយយើងនឹងប្រើ Version បញ្ចប់វគ្គ១ ក្នុង DVD ដែលតួអង្គរបស់ខ្ញុំនៅរស់ ដើម្បីមកបន្តសាច់រឿងទៅមុខទៀត»។

គួរជម្រាបថា រឿង «I AM LEGEND» ចាក់បញ្ចាំងកាលពីឆ្នាំ២០០៧ និយាយពីបុរសម្នាក់ និងសុនខមួយក្បាលផ្សងព្រេងក្នុងពិភពលោក គ្របដណ្តប់ដោយពួកខ្មោចឆៅបិសាច ដែលត្រូវបានគេហៅថា «Darkseekers»៕