Premier League បញ្ចេញរូបរាងបាល់ថ្មី ដើម្បីលេងរដូវកាលថ្មីឆ្នាំ២០២៥-២៦
18-06-2025 16:26
(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូល Premier League របស់អង់គ្លេស បានដាក់បង្ហាញរូបរាងបាល់ថ្មី សម្រាប់លេងក្នុងរដូវកាលថ្មី ឆ្នាំ២០២៥-២៦ ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខ។
បាល់ថ្មីនេះដែរ ត្រូវបានផលិតដោយក្រុមហ៊ុន PUMA នឹងដាក់ឱ្យលេងដំបូងផងដែរនៅសហរដ្ឋអាមេរិក នៅពេលក្រុមសមាជិកនៅ Premier League ប្រកួតមិត្តភាពកំដៅសាច់ដុំនៅទីនោះ មុនពេលលេងប្រកួតបើកឆាកសប្តាហ៍ទី១ ចាប់ពីរាត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥។
ហង្សក្រហម Liverpool ក្នុងនាមជាក្រុមការពារតំណែងជើងឯក Premier League ត្រូវប្រកួតបើកឆាកមុនគេ បើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុម AFC Bournemouth មុនពេល Manchester United ប៉ះ Arsenal នៅ Old Trafford ដែលជាជំនួបធំប្រចាំសប្តាហ៍ទី១ ជើងទី១៕