U23 កម្ពុជា ឈរលេខ២​​​ ក្នុងកំពូល B ក្រោយចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមឡាវ

16-07-2025 20:50

(ឥណ្ឌូនេស៊ី)៖ ប្រកួតបើកឆាកពូល B ក្រុមជម្រើសជាតិកម្ពុជា U23 ទល់នឹងក្រុមឡាវ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រជែងវគ្គចែកពូលពានរង្វាន់ ASEAN U23 Mandiri Cup 2025 ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ។

ស្ថិតក្នុងពូល B ដែលមាន ៣ក្រុមនេះ ក្រុមវៀតណាម នឹងប៉ះក្រុមឡាវ នៅថ្ងៃទី១៩ ខែកក្កដានេះ ហើយចុងក្រោយត្រូវតតាំងជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី២២ ខែដដែលនេះ ដើម្បីស្វែងរកកៅឡើងវគ្គបន្ត ដ្បិតបណ្តោះអាសន្ន ពីមួយប្រកួតដំបូងក្រុមយុវជន U23 កម្ពុជា កំពុងឈរលេខ២ ក្នុងតារាងក្រោយវាយកតាមស្មើទល់ក្រុម U23 ឡាវ។

ពីមួយប្រកួតដំបូងនេះផងដែរ ឃើញថាក្រុមម្ចាស់ឥណ្ឌូនេស៊ី ធ្វើបានល្អជាងគេចំណោមពូលទាំង ៣ ដោយបានយកឈ្នះក្រុមប្រ៊ុយណេ យ៉ាងចាស់ដៃបំផុតលទ្ធផល ៨-០ នាំមុខកំពូលតារាងពូល A ជាមួយក្រុមហ្វីលីពីន ឈរលេខ២ ក្រោយឈ្នះម៉ាឡេស៊ី ២-០ ហើយនៅពូល C គឺមិនខុសគ្នាពីពូល B នោះទេ រវាងក្រុម U23 មីយ៉ាន់ម៉ា បានចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមទីម័រខាងកើត ពីការបញ្ចប់ក្នុងលទ្ធផល ៤-៤។

ក្រោយឆ្លងកាត់មួយប្រកួតដំបូងនេះ ក្រុមជម្រើសជាតិហ្វីលីពីន កំពុងមាន ៣ពិន្ទុពីការចំណេញ ២គ្រាប់ ឈរក្នុងនាមជាក្រុមលេខល្អជាងគេបណ្តោះអាសន្នផងដែរ៕