លើកទី១ ក្នុងសង្វៀនប្រដាល់គុនខ្មែរ «INDOOR!» ប្រាក់រង្វាន់រហូតដល់ទៅ ១ម៉ឺនដុល្លារ សម្រាប់ម្ចាស់ជ័យលាភីរបស់ព្រឹត្តិការណ៍ប្រកួតប្រដាល់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ!»
17-07-2025 18:28
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ តែងតែចាប់ឱកាសឧបត្ថម្ភគាំទ្រ ទៅដល់វិស័យកីឡាផ្សេងៗនៅកម្ពុជា ដូចជាការបង្កើតព្រឹត្តិការណ៍ប្រកួតប្រដាល់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» សូម្បីតែវគ្គចម្រុះយកជើងខ្លាំងដណ្តើមខ្សែប្រវាត់ ក៏ប្រព្រឹត្តិឡើងរយៈពេល ៨សប្តាហ៍ ទម្រាំចម្រាញ់បានកីឡាករ ៨រូប ត្រៀមប្រកួតយកខ្សែប្រវាត់ ខ្មែរ ប៊ែរើរីជីស ជាមួយប្រាក់រង្វាន់រហូតដល់ ១ម៉ឺនដុល្លារ!។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបពីគោលជំហររឹងមាំ ក្នុងការជំរុញវិស័យកីឡាគុនខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ដោយអ្នកឧកញ៉ាតែងបន្តឧបត្ថម្ភគាំទ្រ បង្កើតវេទិកាប្រកួតប្រដាល់ជាច្រើន ដើម្បីបណ្តុះស្មារតីកីឡាករ ឱ្យខិតខំហ្វឹកហាត់រៀនសូត្ររាល់ថ្ងៃ សាងគ្រឹះរឹងមាំឱ្យវិស័យគុនខ្មែរ ឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ដូចផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ដែលអាចវាយលុកចូលទីផ្សារធំៗក្នុងតំបន់អាស៊ី និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។
ជាមួយគ្នានេះ «ព្រឹត្តិការណ៍ CAMBODIA ថ្នាលប្រដាល់គុនខ្មែរ» របស់ទឹកពិសាកម្ពុជា ដែលជាសង្វៀនប្រដាល់ ផ្តោតសំខាន់លើការបណ្តុះកីឡាករគុនខ្មែរវ័យក្មេង ក៏បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាសប្តាហ៍ខាងមុខ ដែលនេះបង្ហាញច្បាស់ពីភាពរីកចម្រើន និងសន្ទុះគាំទ្រកីឡាប្រដាល់គុនខ្មែរ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៤៥នាទីល្ងាច និងព្រឹត្តិការណ៍ប្រកួតប្រដាល់ថ្នាលគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៦៖០០នាទីល្ងាច នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ឬតាមការផ្សាយផ្ទាល់លើកញ្ចប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងផេកផ្លូវការរបស់ DAZZ និង ទឹកពិសាកម្ពុជា។
ខ្មែរ ប៊ែវើរីជីស! អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!៕