ធ្ងន់ធ្ងរ! ក្លិប FK Arsenal ត្រូវបាន UEFA ដាក់ពិន័យ ១០ឆ្នាំ ដោយសាររៀបចំលទ្ធផលទុកមុន

17-07-2025 21:27

(បរទេស)៖ ក្លិបបាល់ទាត់អាជីពលេងនៅលីគកំពូលប្រទេសម៉ុងតេនីក្រូ FK Arsenal Tivat ត្រូវបានសហព័ន្ធអឺរ៉ុប UEFA ដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំ ក្រោយរកឃើញថា បានរៀបចំលទ្ធផលទុកជាមុននាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បន្ថែមលើនេះ ក្រុមកីឡាករ និងមន្រ្តីរបស់ក្លិបនេះមួយចំនួន ក៏នឹងត្រូវបានដាក់ពិន័យដោយ UEFA ទៀតផង ជាមួយនឹងការសំណើទៅសហព័ន្ធ FIFA ក្នុងការបន្ថែមទណ្ឌកម្មទូទាំងសកលលោកទៀតដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់ថា ការពិន័យនេះ ក៏រួមបញ្ចូលទាំងពិន័យជាប្រាក់ប្រមាណ ៥០ម៉ឺនអឺរ៉ូ បើទោះបីជាពួកគេត្រូវដកបញ្ឈរជើងពីពានអឺរ៉ុប គ្រប់កម្រិតរហូតដល់ឆ្នាំ២០៣៤-៣៥ ក៏ដោយ ដែលមានការពាក់ព័ន្ធទៅនឹងការប្រកួតជម្រុះក្នុងពានលំដាប់ទី៣ Conference League ទល់នឹង Alashkert របស់អាមេនីកាលអំឡុងខែកក្កដា ឆ្នាំ២០២៣។

Arsenal Tivat បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Alashkert សម្រាប់ជើងទី១ មុនពេលបំបាក់ ៦-១ ក្នុងដីរបស់ពួកគេនៅជើងទី២ គ្រានោះ។

លើសពីនេះទៀត UEFA ក៏បានសម្រេចដាក់ពិន័យកីឡាករ Nikola Celebic និងមន្រ្តីរបស់ក្លិប Arsenal Tivat គឺលោក Ranko Krgovic មិនឱ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់អស់មួយជីវិត នៅពេលកីឡាករ ៣រូបផ្សេងទៀតរួមមាន Cetko Manojlovic, Dunsan Puletic និង Radule Zivkovic ត្រូវបានដកបញ្ឈរជើង ១០ឆ្នាំដូចគ្នា៕