OpenAI កំពុងសំងំបង្កើត Browser ផ្ទាល់ខ្លួន ហើយអាចក្លាយជាគូប្រជែងចំពោះ Google Chrome
18-07-2025 08:31
(បរទេស)៖ OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT ត្រូវបានរាយការណ៍មកថាកំពុងរៀបចំបើកដំណើរការកម្មវិធីរុករកតាមអ៊ីនធឺណិត (Browser) ថ្មី នាប៉ុន្មានសប្តាហ៍ខាងមុខ ដែលប្រើប្រាស់បច្ចេកវិទ្យា AI ហើយអាចក្លាយជាការប្រកួតប្រជែងយ៉ាងខ្លាំងចំពោះ Google Chrome។
របាយការណ៍ពីសារព័ត៌មាន Reuters បានឲ្យដឹងថា កម្មវិធីរុករកនេះត្រូវបានរចនាឡើងដោយបញ្ចូលជាមួយបច្ចេកវិទ្យា AI ក្នុងការបង្កើតបទពិសោធន៍អ៊ីនធឺណិតឲ្យមានភាពឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ វាអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរបៀបដែលមនុស្សប្រើប្រាស់អ៊ីនធឺណិតក្នុងអនាគត។ តាមរបាយការណ៍ Browser ថ្មីនេះ នឹងរួមបញ្ចូលនូវចំណុចពិសេស ដូចជា Interface ស្រដៀងនឹង ChatGPT ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចអនុវត្តសកម្មភាពជាច្រើននៅក្នុងកម្មវិធី Browser ដោយមិនចាំបាច់ចុចចេញទៅគេហទំព័រផ្សេងៗ។
Browser នេះនឹងត្រូវបង្កើតឡើងលើការគ្រប់គ្រង Chromium ហើយនឹងរួមបញ្ចូលនូវ Agent AI ដែលអាចអនុវត្តបេសកកម្មជំនួសអ្នកប្រើ ដូចជា ការបំពេញទម្រង់ កក់សំបុត្រ ឬធ្វើសកម្មភាពលើគេហទំព័រដោយស្វ័យប្រវត្តិ។ អាជ្ញាធរបច្ចេកវិទ្យាហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើគម្រោងនេះ ព្រោះវាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ព័ត៌មាន និងការផ្សាយពាណិជ្ជកម្មតាម Chrome របស់ក្រុមហ៊ុន Google ដែលគ្រប់គ្រងចំនួនអ្នកប្រើប្រាស់ Browser សកលជាង ៦៨%។
គួរជម្រាបថា ការបង្កើត Browser ថ្មីនេះក៏ជាជំហានធំមួយនៃការប្រមូលទិន្នន័យផ្ទាល់ពីអ្នកប្រើ ដែលអាចធ្វើឲ្យ OpenAI មានសមត្ថភាពប្រើ AI ដោយមានប្រភពទិន្នន័យផ្ទាល់ខ្លួនខ្ពស់ជាងមុន៕