ទស្សនា! កីឡាករកូនកាត់ខ្មែរ-អាមេរិក ខៃម៉ូនី អូប៉េរ៉េណា ផ្តួលជើងខ្លាំងថៃយ៉ាងស្រួល នៅកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

18-07-2025 10:43

(ភ្នំពេញ)៖ នេះជាសកម្មភាពប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់កីឡាករជឺជីតស៊ូកម្ពុជា កូនកាត់ខ្មែរ-អាមេរិក ខៃម៉ូនី អូប៉េរ៉េណា យកបានមេដាយមាស ក្រោយផ្តួលកីឡាករថៃ ស៊ូវីចាក់ យ៉ាងងាយស្រួលដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម នៅការប្រកួតជើងឯកអាស៊ាន ២០២៥ នឹងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមន្ត្រីសហព័ន្ធអន្តរជាតិ និងបានកត់សម្គាល់ខ្ពស់ពីថ្នាក់ដឹកនាំអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រភពវីឌេអូទទួលបានពី Jiu-Jitsu Kambuja ។

តាមរយៈជ័យជម្នះនេះ គឺជាលើកដំបូងសម្រាប់កីឡាករ ខៃមុនី ដែលបានបង្ហាញខ្លួនឲ្យក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ជាមួយការដណ្ដើមបានមេដាយមាស ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម ហើយអ្វីដែលកាន់តែពិសេសនោះ ក្នុងចំណោម ៤ប្រកួត កីឡាករ ខៃមុនី ប្រើថិរវេលាតិចបំផុត ដើម្បីផ្ដួលដៃគូឲ្យបោះបង់ការប្រកួតទាំងអស់ រួមមានកីឡាករ Van Thang (វៀតណាម), Chin Hong (ម៉ាឡេស៊ី), Myron Miles (ហ្វីលីពីន) និងកីឡាករឆ្នើមថៃ Suwijak ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ និងលើកទី៣២ ៕