ក្រុមហ៊ុន អាយជី ត្រេឌីង បើកសម្ពោធសាប៊ូបោកសម្លៀកបំពាក់សម្រាប់ទារក និងកុមារ KLEN Baby ដើម្បីបង្កើតជម្រើសដល់អតិថិជន
18-07-2025 17:10
(ភ្នំពេញ)៖ ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក (IG Trading Group Co., LTD) នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥នេះ បានបើកសម្ពោធសាប៊ូបោកសម្លៀកបំពាក់ទារក និងកុមារ KLEN Baby ដើម្បីស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា និងជួយជម្រុញការប្រើប្រាស់ផលិតផលខ្មែរ ដែលកំពុងមានការគាំទ្រច្រើនពីសំណាក់អតិថិជន។
ពិធីសម្ពោធនេះដែរ ដោយមានការអញើញចូលរួមពី លោក ច័ន្ទ បញ្ញារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន IG Trading Group (តំណាងចែកចាយផ្តាច់មុខ) លោក ជា និមល នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន KHH (អ្នកផលិត) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ អស់លោក លោកស្រី និងភ្ញៀវកិត្ដិយសជាច្រើនរូប ដែលមានទីតាំងស្ថិតនៅ ពិព័រណ៍ Fun Fair Summer Sale កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ លោក ច័ន្ទ បញ្ញារិទ្ធ បានលើកឡើងថា ការនាំចូល និងលើកស្ទួយផលិតផលក្នុងស្រុក គឺស្របតាមទស្សនវិស័យរួម និងបេសកកម្មយូរអង្វែងរបស់ក្រុមហ៊ុន IG Trading Group។ អ្វីដែលកាន់តែពិសេស Klen Baby មិនតឹ្រមតែជាផលិតផលរបស់កូនខ្មែរជាអ្នកផលិតទេ ប៉ុន្តែវាក៏ត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន IG Trading Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងចែកចាយបន្តដោយ Baby Outlet ដែលជាហាងលក់ផលិតផលកូនក្មេង បង្កើតឡើងដោយកូនខ្មែរម្នាក់ផងដែរ។ ដូច្នេះ ទើបយើងនៅតែបន្តជម្រុញរូបភាពកូនខ្មែរទាំងបីមកវិញ រាល់ពេលដែល Klen Baby មានផលិតផលថ្មីចេញលក់លើទីផ្សារ។
លោក ច័ន្ទ បញ្ញារិទ្ធ បានបន្ដថា Klen Baby គឺជាសាប៊ូកូនក្មេងសរីរាង្គដំបូងគេនៅកម្ពុជា ជាស្នាដៃរបស់កូនខ្មែរ ប៉ុន្តែក៏ត្រូវបានបន្សំរូបមន្តដោយអ្នកជំនាញជនជាតិកូរ៉េ និងត្រូវបានផលិតតាមស្តង់ដារប្រទេសកូរ៉េ ដែលវាធ្វើឱ្យផលិតផលនេះកាន់តែរឹងមាំ និងមានភាពទាក់ទាញ។ ក្នុងនាមជាអ្នកចែកចាយ យើងតែងតែស្វែងរកនូវផលិតផលដែលបញ្ជាក់ពីប្រភពច្បាស់លាស់។
លោកបានបន្ដទៀតថា យុទ្ធសាស្ត្រគឺផ្តោតលើគុណភាព សុវត្ថិភាព និងគុណតម្លៃរបស់ផលិតផល។ ជំនួសឱ្យការធ្វើទីផ្សារទូទៅ យើងផ្តោតខ្លាំងលើការជឿទុកចិត្តពីសំណាក់មាតាបិតាមកកាន់សាប៊ូ KLEN Baby តាមរយៈការផ្សព្វផ្សាយគ្រប់ប្រភេទ។ យើងធានាថា ផលិតផលរបស់យើង នឹងមានវត្តមាននៅគ្រប់សាខារបស់ Baby Outlet និងគ្រប់ទីតាំងរបស់ដៃគូលក់រាយទូទាំងប្រទេស ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរក និងបញ្ជាទិញផលិតផល។ ការផ្តោតលើការជឿទុកចិត្ត គុណភាព និងសុវត្តិភាពរបស់ទារក និងកុមារនេះនឹងធ្វើឱ្យទំនិញជ្រាបចូលទីផ្សារបានលឿនជាងមុន។
ចំណែកឯ លោក ជា និមល បានបន្ថែមថា ទំនុកចិត្តកើតចេញពីតម្លាភាព ព្រមទាំងការបញ្ជាក់ជាក់ស្តែង។ រោងចក្រ KHH របស់យើងដំណើរការក្រោមស្តង់ដារត្រួតពិនិត្យគុណភាពអន្តរជាតិយ៉ាងតឹងរ៉ឹងតាមស្ដង់ដាររបស់កូរ៉េ។ KLEN Baby ត្រូវបានធ្វើតេស្តដោយគ្រូពេទ្យកុមារ និងគ្រូពេទ្យជំនាញខាងសើស្បែកថា ពិតជាមានលក្ខណៈមិនធ្វើឱ្យប្រតិកម្ម អាឡែស៊ី និងមិនបង្កឱ្យមានការរលាក។ រូបមន្តផ្សំពីរុក្ខជាតិធម្មជាតិរបស់ យើងគ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ហើយយើងបានរាយបញ្ជីរូបមន្តរបស់យើងយ៉ាងច្បាស់លាស់។ យើងមិនត្រឹមតែបំពេញតាមស្តង់ដារប៉ុណ្ណោះទេ ប៉ុន្តែយើងមានគោលបំណងបង្កើតស្តង់ដារថ្មីមួយ ដែលកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអ្វីដែលស្បែករបស់កុមារកម្ពុជាត្រូវការ។
ប្រសិនបើយើងក្រឡេកទៅមើលទស្សនវិស័យរបស់ Mr.Lee អ្នកឯកទេសបន្សំរូបមន្តរាល់គ្រប់ប្រភេទនៃសាប៊ូ សរីរាង្គ កូនក្មេងម៉ាក Klen ដែលជាជនជាតិកូរ៉េមួយរូប បានលើកឡើងថា ការបន្សំរូបមន្តរបស់សាប៊ូគឺផ្តោតទៅលើសុវត្ថិភាពរបស់ក្មេងជាចម្បង ព្រោះទារក និងកុមារសុទ្ធសឹងតែស្ថិតនៅក្នុងដំណាក់កាលលូតលាស់ និងមានស្បែកដែលក្មេងខ្ចី ងាយរងប្រតិកម្ម។ ដូច្នេះ ការផ្សំសាប៊ូដែលមានលក្ខណះសរីរាង្គ គ្មានជាតិកាត់ គឺជាអ្វីដែលលោកត្រូវតែដាក់ចិត្ត ដាក់កាយបង្កើតវាឡើង។ ជាចុងក្រោយ លោកក៏បានផ្តល់ជាកំលាំងចិត្តដល់កូនខ្មែរយើងថា រាល់អ្វីដែលជនបរទេសអាចធ្វើបាន កូនខ្មែរក៏អាចធ្វើបានដូចគេដែរ។ យើងរួមគ្នាលើកស្ទួយផលិតផលក្នុងស្រុក។
គូសបញ្ជាក់ផងដែរថា សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន បច្ចុប្បន្នក៏មានកម្មវិធីពិសេស «កូននាំសំណាង» ដែលធ្វើការចែករង្វាន់ឆ្នោតលើសម្បកដបផងដែរ។ រង្វាន់មានដូចជា បន្តោងខ្សែកមាស១ជី ជាច្រើនរង្វាន់ និងសាប៊ូ KLEN Baby រាប់ម៉ឺនរង្វាន់។ ដូច្នេះ ពេលធ្វើការបញ្ជាទិញសាប៊ូ លោកប៉ា អ្នកម៉ាក់កុំភ្លេចសាកសួរព័ត៌មានលម្អិតណា៎៕