ផ្អើលអ្នកខេត្តកំពង់ចាម! រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្តFORDស៊េរីថ្មី ពី ស៊ីម៉ង់ត៍អូដ្ឋ និងស៊ីម៉ង់ត៍វី ដែលមានអ្នកឧកញ៉ា លាងពៅ (ភីធើរ) អញ្ជើញផ្តល់រង្វាន់ដល់ទីតាំងផ្ទាល់តែម្តង
19-07-2025 10:46
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី បានអញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ដល់លោកពូវ៉ាន់ វុទ្ធី ដែលជាជាងសំណង់ក៏ដូចជាម្ចាស់រង្វាន់ធំទី១រថយន្ត Ford Ranger ស៊េរីថ្មីនៅភូមិសូរ្យសែន ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថាលោកពូ វុទ្ធី ជាកម្មករសំណង់នៅក្នុងការដ្ឋានដែលជ្រើសរើសស៊ីម៉ងត៍អូដ្ឋមកប្រើប្រាស់ ក្រៅពីទទួលបានលុយសុទ្ធដែលហែកបានភ្លាមៗនៅក្នុងបាវស៊ីម៉ងត៍ លោកពូក៏ជាជាងម្នាក់ដែលបានបំពេញបណ្ណផ្សងសំណាងក្នុងការផ្សងយករង្វាន់ជាច្រើនទៀតពីសុីម៉ងត៍អូដ្ឋនិងស៊ីម៉ង់វី។
មហាសំណាងនឹកស្មានមិនដល់ បណ្ណផ្សងសំណាង ១៥សន្លឹក បានឲ្យលោកពូឈ្នះរង្វាន់ឡានក្រើកភូមិសូរ្យសែន និងជាកម្មករសំណង់ដែលសំណាងបំផុតក្នុងការឈ្នះរង្វាន់ឡានដំបូងគេ។
ក្រោមស្មារតីចែករំលែកនិងដឹងគុណ ក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋ សុីម៉ងត៍វី របស់ជីប ម៉ុង បានដាក់លុយសុទ្ធក្នុងបាវស៊ីម៉ង់ត៍ និងរង្វាន់ជាច្រើន ជាការចែករំលែកជូនត្រឡប់ទៅទៅវិញដលើអ្នកប្រើប្រាស់។
រាល់ការទិញស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ឥឡូវនេះ អតិថិជននឹងមានឱកាស ឈ្នះលុយសុទ្ធនៅក្នុងកញ្ចប់បាវភ្លាមៗ ឬក៏ ប័ណ្ណផ្សងសំណាងឈ្នះ រង្វាន់ រថយន្ត Ford Ranger, ម៉ូតូ Honda សេរីថ្មី និងរង្វាន់ ទូរសព្ទដៃជាច្រើនគ្រឿង។ ការចាប់ឆ្នោតនេះនិងមានជាបន្តបន្ទាប់រៀងរាល់២ខែម្តងលេីកញ្ចក់ទូរទស្សន៍ បាយ័ន និងគេហ:ទំព័រ Bayon and BTV Boxing | Camel ក្នុងកម្មវិធីប្រដាល់គុនខ្មែរ «កំពូលអ្នកចម្បាំងអូដ្ឋ» ។ សូមកុំទាន់អស់សង្ឃឹមរង្វាន់បន្ទាប់អាចជារបស់អ្នក៕
*ខ្មែររួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ ប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋ គឺប្រើប្រាស់ផលិតផលខ្មែរ
*ស៊ីម៉ង់ត៍អូដ្ឋ ជាប់ធន់តជំនាន់!