ធនាគារ «ខេប៊ីប្រាសាក់» បន្ថែមពេលវេលាបម្រើសេវាដល់ថ្ងៃសៅរ៍ នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ

19-07-2025 11:10

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយជម្រាបជូនអតិថិជននិងសាធារណជនអំពីការបន្ថែមពេលវេលាបម្រើសេវានៅព្រឹកថ្ងៃសៅរ៍ នៅសាខាចំនួន២ គឺសាខាទួលគោក និងសាខាវិមានឯករាជ្យ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន។

ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥​ នេះ សាខាទាំងពីរនេះ នឹងបើកដំណើរការនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់ បន្ថែមពីលើម៉ោងធ្វើការធម្មតាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ការបន្ថែមពេលវេលាបម្រើសេវាអតិថិជននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការផ្ដល់សេវាជូនអតិថិជនឱ្យកាន់តែប្រសើរ តាមរយៈការផ្តល់សេវាធនាគារដែលបត់បែនស្របតាមតម្រូវការ និងពេលវេលាមមាញឹករបស់អតិថិជនជាឯកត្តជន និងក្រុមហ៊ុន។

ក្រៅពីសាខាទាំងពីរនេះ អតិថិជនក៏អាចអញ្ជើញមកកាន់ សាខាអ៊ីអនម៉លមានជ័យ ដែលបើកបម្រើការ ចាប់ពីម៉ោង ៩៖០០នាទព្រឹក ដល់ម៉ោង ៨៖០០នាទយប់ ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិនិងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកសេវាបម្រើអតិថិជន 023 999 911 ឬ 086 999 911៕