ខ្សែប្រយុទ្ធសាម៉ូរៃជប៉ុន Yamada ចុះកិច្ចសន្យា ៤ឆ្នាំលេងឱ្យក្លិប Celtic នៃប្រទេសស្កុតឡេន
19-07-2025 16:25
(បរទេស)៖ ខ្សែប្រយុទ្ធសាម៉ូរៃខៀវជប៉ុន Shin Yamada បានលាអ្នកគាំទ្រ Kawasaki Frontale ទាំងអាល័យកាលពីថ្ងៃពុធ ដើម្បីមកចុះកិច្ចសន្យារយៈពេល ៤ឆ្នាំលេងនៅទឹកដីអឺរ៉ុប ក្នុងក្លិប Celtic នៃប្រទេសស្កុតឡេន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ ស៊ុតបាន ៣២គ្រាប់ ពីការចូលលេងសរុប ១២១ប្រកួតជាមួយ Kawasaki សមាជិកនៅ J-League គិតចាប់តាំងពីឆ្នាំ២០២៣ មក។
Yamada បាននិយាយពាក្យលាជាសាធារណៈទៅកាន់អ្នកគាំទ្រ Kawasaki បន្ទាប់ពីពួកគេបានរងបរាជ័យនៅក្នុងផ្ទះរបស់ SC Sagamihara ក្នុងពាន Emeror’s Cup កាលពីរាត្រីថ្ងៃពុធស។ Kawasaki កំពុងស្ថិតនៅលេខរៀងទី៦ នៅលីគកំពូលជប៉ុន ក្រោយឆ្លងកាត់ ២៣ប្រកួតរួចមក ដោយរកបានតែ ២គ្រាប់ប៉ុណ្ណោះ ពីការចូលលេង ២១លើក។
Yamada បានចូលរួមជាមួយក្រុមជើងឯកលីគរដូវកាលមុនរបស់ស្កុតឡេនមួយនេះ ក្រោយការទៅដល់របស់កីឡាករ Benjamin Nygren, Callum Osmand, Hayato Inamura, Kieran Tierney និងកីឡាករចាំទី Ross Doohan៕