ថាមាន គឺមានពិត! ការរង់ចាំបានមកដល់ហើយ ក្លឹប ហៅស៍ ដ៏ធំជាងគេក្នុងគម្រោងផាក លែន 50M របស់ ជីប ម៉ុង លែន បើកសម្ពោធជាផ្លូវការ

19-07-2025 18:03

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ពីអតិថិជនដោយគុណភាពសំណង់ល្អដាច់គេ ការរចនាលំនៅដ្ឋានប្រកបដោយភាពច្នៃប្រឌិត ល្អគន់គ្រប់សម័យកាល និងភាពសម្បូរបែបនៃសហគមន៍។

គម្រោងដ៏មានសក្តានុពលមួយរបស់ ជីប ម៉ុង លែន គឺគម្រោងផាក លែន ៥០ម៉ែត្រ មានចម្ងាយត្រឹមតែ ២នាទីពីស្តុប ចម្ការដូង បានបើកសម្ពោធ ក្លឹប ហៅស៍ ដ៏ធំជាងគេក្នុងតំបន់ជាផ្លូវការ ក្រោមការចូលរួមពីសំណាក់អតិថិជនជាច្រើន ដើម្បីផ្តល់ជូននូវមុខងារយ៉ាងសម្បូរបែបទៅដល់គ្រួសារដែលកំពុងរស់នៅក្នុងគម្រោង។

គម្រោងផាក លែន ៥០ម៉ែត្រ ជាគម្រោងស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ស្ថិតលើផ្លូវរដ្ឋ ៣០ម៉ែត្រ ឬស្គាល់ថាជាផ្លូវព្រៃស ហ៊ុំព័ទ្ធដោយផ្សារទំនើបធំៗជាច្រើន សាលាអន្តរជាតិ មន្ទីរពេទ្យ ធនាគារ និងជាពិសេសនៅក្បែរ អាកាសយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលនឹងបើកក្នុងពេលឆាប់ៗនេះ។

ជាមួយវត្តមាន ក្លឹប ហោស៍ ធំជាងគេ នៅក្នុងគម្រោងផ្ទាល់ នឹងផ្តល់ជូននូវមុខងារយ៉ាងច្រើនដូចជា ហាងទំនិញ ហាងកាហ្វេ សាលប្រជុំ កន្លែងធ្វើការរួម និងកន្លែងហាត់ប្រាណ The Top Fitness ធំទូលាយ បំពាក់ដោយឧបករណ៍ទំនើបចុងក្រោយបង្អស់ អាងហែលទឹកដ៏ធំទូលាយសម្រាប់គ្រប់វ័យ បន្ទប់ស្ទីមសោណា និងការចូលរួមកម្មវិធីស្ទូឌីយោផ្សេងៗដូចជា Tabata Yoga and Aerobic ជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍ច្រើនឆ្នាំផងដែរ ជាពិសេសនឹងជួយជម្រុញអាជីវកម្មនៅក្នុងសហគមន៍ទាំងមូលឲ្យកាន់តែមានភាពរីកចម្រើន។

ជាឱកាសដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មដែលចង់បើក ឬពង្រីកសាខានៅតំបន់ចម្ការដូង ក្នុងគម្រោងផាក លែន ៥០ម៉ែត្ររបស់ជីប ម៉ុង លែន ជាគម្រោងដែលសាងសង់ឡើង ប្រកបភាពសម្រិតសម្រាំង មានគុណភាពខ្ពស់ រចនាបថទំនើបប្រកបដោយភាពស៊ីវីល័យ ហ៊ុំព័ទ្ធដោយបណ្តុំអាជីវកម្មមមាញឹក និងមនុស្សរស់នៅច្រើនអ៊ូអរ អាចអញ្ជើញមកទស្សនាផ្ទះគំរូ ឬអាចទាក់ទងមកកាន់ក្រុមការងារយើងឥឡូវនេះ 061 997 888។

chipmongland.com

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/chipmongland

𝐓𝐢𝐤𝐓𝐨𝐤: https://bit.ly/ChipMongLand_TikTok_Official

I𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram