បុរីចន្ទគីរី រចនាយ៉ាងផ្ចិតផ្ចង់ ផ្តោតលើគុណភាព ល្អឥតខ្ចោះសម្រាប់ជីវិតដ៏ស៊ីវិល័យ!
21-07-2025 12:40
(ភ្នំពេញ)៖ នាសម័យដែលរាជធានីភ្នំពេញកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស មនុស្សតែងចង់បានការរស់នៅប្រកបដោយផាសុខភាព ផ្សាភ្ជាប់ទៅនឹងធម្មជាតិ ជាផ្ទះដែលអាចជឿជាក់បានលើគុណភាពសំណង់ ព្រមទាំងស្ថិតនៅក្បែរទីក្រុងដ៏ឆើតឆាយនេះផងដែរ។ បុរីចន្ទគីរី ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ផ្តោតលើគុណភាព សម្រាប់ជីវិតដ៏ស៊ីវិល័យ ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន!
នៅក្បែរមាត់ស្ទឹងព្រែកត្នោត ហ៊ុំព័តទៅដោយធម្មជាតិ នាភាគខាងត្បូងនៃរាជធានី បុរីចន្ទគីរី ជាទីតាំងគ្រាប់ពេជ្រដ៏មានសក្តានុពលបំផុតក្នុងតំបន់ ដែលមានសន្ទុះរីកចម្រើនលូតលាស់យ៉ាងខ្លាំងក្លាជាមួយការសាងសង់ស្ពានអាកាសថ្មីៗ ផ្លូវជាតិសំខាន់ៗ ពិសេសផ្លូវ៦០ម៉ែត្រ «មហាវិថីសម្តេចហ៊ុនសែន» និងផ្លូវជាតិលេខ២ ដោយចំណាយពេលត្រឹមតែ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ១០នាទីពីផ្សារទំនើបអ៊ីអនម៉លមានជ័យ សាលារៀនអន្តរជាតិ ISPP ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត និងទីតាំងពាណិជ្ជកម្មចម្រុះជាច្រើនទៀត ដែលផ្តល់ភាពងាយស្រួលបំផុត ដល់តម្រូវការនៃការរស់នៅប្រចាំថ្ងៃ ការធ្វើដំណើរជិតឆ្ងាយ និងការវិនិយោគសម្រាប់អនាគតជូនដល់អតិថិជន។
បុរីចន្ទគីរី ត្រូវបានបង្កើតឡើងលើផ្ទៃដី ៧.៥ ហិកតា ដោយក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអចលនទ្រព្យ បង្កើតឡើងក្នុងស្រុក និងជាសមាជិករបស់ ISI GROUP ដែលមានបទពិសោធន៍ជាង ២៨ឆ្នាំ មានជំនាញយ៉ាងច្បាស់លាស់ក្នុងវិស័យសម្ភារៈសំណង់ និងការសាងសង់អចលនទ្រព្យ។
បន្ទាប់ពីសិក្សាស្រាវជ្រាវអស់រយៈពេល ២ឆ្នាំ ដើម្បីស្វែងយល់អំពីតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Urbanland បានសម្រេចបង្កើតឡើងនូវ បុរីចន្ទគីរី ដើម្បីឆ្លើយតបទៅនឹងការរស់នៅប្រកបដោយផាសុខភាព បែបស្ងប់ស្ងាត់ និងស៊ីវិល័យ គ្រប់លំនៅដ្ឋានក្នុងបុរីនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ និងផ្ចិតផ្ចង់ ទាំងគុណភាព ទាំងសំណង់ ដេគ័រ និងបរិក្ខារ។
គួរបញ្ជាក់ផងដែរថា ISI GROUP មានឫសគល់ក្នុងវិស័យឧស្សាហកម្មដែក ដោយបានវិវឌ្ឍន៍ខ្លួនជាសម្ព័ន្ធក្រុមហ៊ុនខ្មែរធំមួយ មានសាជីវកម្មចម្រុះជាច្រើនដោយចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារខ្នាតតូច។ បច្ចុប្បន្ន ISI GROUP ស្ថិតក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែល ទទួលបានការទទួលស្គាល់ពីស្នាដៃ និងភាពជោគជ័យនានានៅក្នុងប្រទេសកម្ពុជា។
ការចូលរួមជាមួយសហគមន៍នៃបុរីចន្ទគីរី នៅថ្ងៃនេះ គឺដើម្បីការចាប់ផ្តើមជីវិតថ្មីជាមួយសុវត្ថិភាព បរិយាកាសធម្មជាតិ និងភាពងាយស្រួល ក្នុងជីវិតដ៏ទាន់សម័យ!
សំរាប់ព័ត៌មានបន្ថែម៖ សូមធ្វើការទំនាក់ទំនងប្រឹក្សាយោបល់តាមរយៈលេខទូរស័ព្ទនិងតេឡេក្រាម ០៦១ ៨៨៨ ៥៨០ និង ០១៥ ៥៨៨ ៥៨០៕