អ្នកឧកញ៉ា សៀ ឫទ្ធី អញ្ជើញសម្ពោធហាង Little Caesars Pizza ជាម៉ាកយីហោដ៏ល្បីលើពិភពលោក ដែលបង្ហាញខ្លួនមួយទីតាំងទៀតនៅកម្ពុជា
21-07-2025 19:16
(ភ្នំពេញ)៖ Little Caesars Pizza ដែលជាហាងភីហ្សាដែលរីកលូតលាស់លឿនបំផុតមួយក្នុងពិភពលោក បានបើកសម្ពោធជាផ្លូវការហាងទីបីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ Makro សែនសុខ។ ការបើកដំណើរការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រីកម៉ាកយីហោនៅកម្ពុជា ដែលបន្តវត្តមានកំពុងកើនឡើងរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុក។
ពិធីសម្ពោធនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពអ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិកក្រុមហ៊ុន WorldBridge Group ដែលបន្តគាំទ្របានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យការពង្រីកម៉ាកយីហោអន្តរជាតិនៅកម្ពុជាទទួលបានជោគជ័យ។ ការចូលរួមរបស់លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Franchise និងសហគ្រាសក្នុងស្រុក ក្នុងការជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។
កម្មវិធីនេះក៏មានការចូលរួមពីតំណាងមកពី Little Caesars International រួមទាំងលោក Ashok Lal អ្នកគ្រប់គ្រងម៉ាកយីហោនេះ រួមជាមួយនឹងអ្នកដឹកនាំធុរកិច្ចក្នុងស្រុក ដៃគូ ដោយមានពិធីកាត់ខ្សែបូ ដំណើរទស្សនកិច្ចក្នុងហាង ដែលភ្ញៀវកិត្ដិយសជាច្រើនរូប ដែលបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ម៉ាកយីហោភីហ្សានេះសម្រាប់ប្រទេសកម្ពុជា។
ក្នុងពិធីនោះ លោក អាហុក ឡាល់ បានថ្លែងថា «វាពិតជាគួរឱ្យរំភើបណាស់ដែលបានឃើញពីភាពកក់ក្តៅនៃ Little Caesars ត្រូវបានស្វាគមន៍នៅក្នុងប្រទេសកម្ពុជា។ ការបើកហាងទីបីរបស់យើងនៅ Makro Sen Sok គឺលើសពីការពង្រីកទីតាំងវាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកគុណភាព ភាពងាយស្រួល និងតម្លៃដល់ប្រជាជនកម្ពុជា និង អតិថិជនទូទៅក្នងប្រទេស។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីដៃគូក្នុងស្រុករបស់យើង ជាពិសេសក្រុមហ៊ុន WorldBridge Group និងការជឿទុកចិត្តពីអតិថិជនរបស់យើង»។
ទីតាំងថ្មីនៅ Makro សែនសុខ ដើរតាមភាពជោគជ័យនៃហាងពីរដំបូងរបស់យីហោភីហ្សានេះ ហើយបម្រើជូនអតិថិជនក្នុងតំបន់ដែលកំពុងរីកចម្រើន ដែលពោរពេញទៅដោយតម្រូវការ គ្រួសារ សិស្ស និស្សិត អ្នកជំនាញ និងអ្នកទិញទំនិញក្នុងផ្សារ Makro ដែលស្វែងរកអាហាររហ័ស តម្លៃសមរម្យ និងពេញចិត្ត។
Little Caesars ត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ពាក្យស្លោក HOT-N-READY® របស់ខ្លួន ដែលអនុញ្ញាតឱ្យអតិថិជន អាចរើសអាហារដែលទើបផលិតថ្មីៗដោយមិនរង់ចាំ។ វិធីសាស្រ្តនៃល្បឿន ភាពស៊ី
សង្វាក់ និងតម្លៃរបស់វា បានធ្វើឱ្យវាក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងវិស័យអាហារសេវាកម្មរហ័ស ដែលជាប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយនឹងហាងទី៣នេះ បានបើកដំណើរការជាផ្លូវការហើយជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ព្រឹកតទៅ ក្រុមហ៊ុនបានបញ្ជាក់ពីការវិនិយោគរយៈពេលវែងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយ៉ាងច្បាស់លាស់ ។ ទីតាំងបន្ទាប់គឺស្ថិតនៅផែនការរួចហើយ ដោយសារយីហោនេះ បន្តបង្កើនវត្តមានរបស់ខ្លួននៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដ៏រស់រវើករបស់ប្រទេស៕