នារីអង់គ្លេស វាយបកបញ្ចប់ការជឿជាក់គ្រូអ៉ីតាលី នៅលទ្ធផល ២-១ ឡើងផ្តាច់ព្រ័ត្រ Women’s Euro 2025

23-07-2025 10:51

(ស្វីស)៖ ក្រុមបាល់ទាត់នារីអង់គ្លេស ពេលនេះបានឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Women’s Euro 2025 ក្រោយពីវាយបកយកឈ្នះក្រុមនារីអ៉ីតាលី នៅលទ្ធផល ២-១ បញ្ចប់ក្តីសង្ឃឹមក្រុមនារីអ៉ីតាលីត្រឹមវគ្គនេះ ជាមួយនឹងការឡើងទៅការពារតំណែងជើងឯកដែលធ្វើបានកាលឆ្នាំ២០២២ ។

ក្រុមនារីអង់គ្លេស បានវាយបកទៅលើក្រុមនារីអ៉ីតាលី នៅនាទីបន្ថែម៩០+៦ ធ្វើបានដោយកីឡាការិនីវ័យ ១៩ឆ្នាំ Michelle Agyemang ក្រោយក្រុមដឹកនាំដោយលោក Andrea Soncin បើកការនាំមុខនៅនាទី៣៣ ធ្វើបានដោយកីឡាការិនី Bonansea ។

ដ្បិតក្រុមជើងឯកឆ្នាំ២០២២ ដឹកនាំដោយលោកស្រី Sarina Wiegman រកបានគ្រាប់ជ័យជម្នះនៅនាទីម៉ោងបន្ថែម ១៥នាទី ២ដង នៅនារី១១៩ ពីការស៊ុតដោយកីឡាការិនី Chloe Kelly ក្លាយជាកំណត់ត្រាមួយរបស់រូបនេះជាមួយជម្រើសជាតិផងដែរ បញ្ជប់ក្រុមអ៉ីតាលី មិនឱ្យស្គាល់វគ្គផ្តាច់ព្រ័ត្រដដែលទៀត គិតចាប់តាំងពីឆ្នាំ១៩៩៧ ។

ជ័យជម្នះនេះ បានធ្វើឱ្យក្រុមនារីអង់គ្លេស បានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៤ ឈររង់ចាំជួបក្រុមខ្លាំងរវាងនារីអាល្លឺម៉ង់ ឬនារីអេស្ប៉ាញ នឹងកាត់សេចក្តីនាយប់នេះ នៅវេលាម៉ោង ២:០០នាទី(ម៉ោងនៅកម្ពុជា) ៕