ក្លិប Crystal Palace ប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាល ប្រឆាំងនឹងការសម្រេចរបស់ UEFA

23-07-2025 11:03

(ឡុងដ៏)៖ ពេលនេះក្លិប Crystal Palace ដែលស្ថិតក្នុងក្របខ័ណ្ឌលីគបាល់ទាត់អង់គ្លេស Premier League បានដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាល សម្រាប់កីឡាប្រឆាំងនឹងការសម្រេចចិត្តរបស់ស្ថាប័ន UEFA ដែលបានដកក្រុមពួកគេចេញពីក្របខ័ណ្ឌពាន Europa League ជុំវិញការចោទប្រកាន់ថា បានបំពានលើបទប្បញ្ញត្តិកម្មសិទ្ធិពហុក្លិប, នេះបើយោងតាម CAS បានឱ្យដឹងកាលពីថ្ងៃអង្គារ ។

សូមជម្រាបផងថា Crystal Palace ត្រូវបានស្ថាប័ន UEFA ធ្វើការសម្រេចទម្លាក់ឱ្យលេងនៅក្របខ័ណ្ឌពានអឺរ៉ុបទី៣ UEFA Conference League ទាំងដែលពួកគេជាម្ចាស់ពានក្របខ័ណ្ធ FA Cup មានសិទ្ធពេញលេងពាន UCL 2025-26 ។

ហើយការសម្រេចនេះធ្វើឡើងដោយស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្លិប (CFCB) របស់ UEFA ក្នុងខែកក្កដានេះ ដោយសារហេតុផលថាក្លិបនេះមានលោក John Textor ជាម្ចាស់ភាគហ៊ុនរួមជាមួយក្លិបបារាំង Olympique Lyonnais ហើយក៏ជាប្រធានក្រុមរបស់ Eagle Football Group ដែលខុសទៅនឹងលក្ខខណ្ឌច្បាប់ ៕