តើអ្នកត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍កំពតស្អាត ២០២៥ នាថ្ងៃទី០៩ ខែសីហាហើយឬនៅ? ព្រឹត្តិការណ៍នេះនឹងមានសិក្ខាសាលាអប់រំ និងសិក្ខាសាលាចិត្តស្អាត
23-07-2025 12:50
(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា សាខាមេគង្គ (JCI Mekong) នឹងរៀបចំព្រឹត្តិការណ៍កំពតស្អាត២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត យើងស្អាត កំពតស្អាត» ដែលក្នុងនោះនឹងមានសិក្ខាសាលាអប់រំ ជាមួយសិស្សានុសិស្សផ្ទាល់ ព្រមទាំងសិក្ខាសាលាចិត្តស្អាត ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស ចំនួន២រូប គឺព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ព្រះអនុប្រធាននៃពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកគ្រូ យឹម សុធារី ជាអ្នកព្យាបាលផ្លូវចិត្តទីព្រឹក្សាទំនាស់និងសន្តិភាព(ស្ថាបនិកនិងនាយិកាមជ្ឈមណ្ឌលស្នេហា)។

សិក្ខាសាលាអប់រំមានគោលបំណងធំ គឺការពន្យល់និងបញ្ជ្រាបចំណេះដឹងអំពីការការពារបរិស្ថាន ការគ្រប់គ្រងកាកសំណល់ និងការបែងចែកសំរាមឲ្យបានត្រឹមត្រូវក្នុងលំនៅដ្ឋាន សាលារៀននិងសហគមន៍។
ដោយឡែក សិក្ខាសាលាចិត្តស្អាតនឹងរួមមានសកម្មភាពនានាដូចជា ការសមាធិចិត្ត ការយល់ដឹងពីភាពស្អាត ផ្នត់គំនិតស្អាត ដែលនឹងចែករំលែកពីវាគ្មិនកិត្តិយសក្រោមប្រធានបទ «ចិត្តស្អាត អាកប្បកិរិយាស្អាត ប្រតិបត្តិស្អាត» កម្មវិធីនឹងប្រព្រិត្តទៅនៅវិទ្យាល័យហ៊ុនសែនបឹងព្រះ ក្នុងខេត្តកំពត។
ទីតាំង : https://maps.app.goo.gl/U8yMNwARn26ry77y6?g_st=ipc
តម្លៃសំបុត្ ១៥ដុល្លារ សម្រាប់សមាជិក JCI និង ១៨ដុល្លារ មិនមែនសមាជិក JCI (នឹងផ្តល់ជូនអាហារថ្ងៃត្រង់មួយពេលនិងអាវយឺតកំពតស្អាតមួយ)
ចូលរួមជាមួយពួកយើងទាំងអស់គ្នាដើម្បីកំពតស្អាតContact Number: 011 377 255
ចូលរួមចុះឈ្មោះតាមរយៈ: https://forms.gle/mSjReT1LjUasXCDD8