(ភ្នំពេញ)៖ លោក រ៉ូនី ឧត្ដម អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋដែលយល់ដឹងតិចតួចពីបច្ចេកវិទ្យា នៅពេលដែលចង់បើកគណនីធនាគារ ឬដំឡើងកម្មវិធីធនាគារ នៅលើទូរសព្ទដៃ គួរតែស្វែងរកអ្នកទុកចិត្ត គឺបណ្តាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនៅជិតខ្លួន ដើម្បីជៀងហានិភ័យនៃការឆបោកតាមអនឡាញ។
លោកបានលើកឡើងថា ប្រសិនបើពួកគាត់ទៅរកសេវានៅកន្លែងផ្សេង ដូចជាកន្លែងបញ្ចូលបទចម្រៀងតាមទូរសព្ទដៃជាដើម នឹងងាយរងហានិភ័យពីការឆបោក ឬការហែគគណនី។ ជាក់ស្តែងកាលពី ៥ទៅ១០ឆ្នាំ មុននៅពេលដែល បណ្តាញសង្គមហ្វេសប៊ុកផ្ទុះការល្បីល្បាញ មានប្រជាជនជាច្រើន បានបើកគណនីប្រើប្រាស់ ហើយក៏មានព័ត៌មានដែលផ្សាយថា មានគណនីជាច្រើនត្រូវបានគេហែគ ឬលួច ដោយសារតែពេលនោះ ប្រជាជនមិនសូវមានការយល់ដឹងច្រើនពីហ្វេសប៊ុក ហើយការបង្កើនគណនីគឺតាមរយៈអ្នកបញ្ចូលបទចម្រៀងទូរសព្ទ។
លោក រ៉ូនី ឧត្ដម លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្ម FRESH BUSINESS ជជែកអំពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលនៃប្រតិបត្តិការហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា»។
ជាមួយគ្នានេះ លោកលើកទឹកឱ្យអ្នកប្រើប្រាស់ទូរសព្ទគួរតែតំឡើងកម្មវិធីកម្ចាត់មេរោគ ឬលុប App ណាដែលមិនចាំបាច់ ដោយសារតែនៅលើទូរសព្ទភាគច្រើន មានApp ផ្សេងៗគ្នា ដែលមិនអាចដឹងថា App ល្អឬមិនល្អនោះទេ៕
សូមទស្សនាការពន្យល់បន្ថែមរបស់លោក លោក រ៉ូនី ឧត្ដម៖