(ភ្នំពេញ)៖ លោក រ៉ូនី ឧត្ដម អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅក្នុងសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានធ្វើការបែងចែករវាងគ្រឹះស្ថានធំ, មធ្យម និងតូច ដូច្នេះការអនុវត្ដរវាងគ្រឹះស្ថានទាំងអស់ គឺមានលក្ខណៈផ្សេងៗពីគ្នា សម្រាប់លក្ខខណ្ឌតម្រូវប្រព័ន្ធឌីជីថលមានសុវត្ថិភាពជូនអតិថិជន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រ៉ូនី ឧត្ដម អញ្ជើញចូលរួម ក្នុងកម្មវិធីជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលនៃ ប្រតិ បត្តិ ការ ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
បន្ថែមពីនោះទៀត លោក រ៉ូនី ឧត្ដម បានពន្យល់ថា គ្រឹះស្ថាន ដែលមានទំហំប្រតិបត្ដិការធំ ឬក៏ចាត់ទុកថាជាគ្រឹះស្ថាន ដែលប្រើប្រាស់បច្ចេកវិទ្យាច្រើនជាង គ្រឹះស្ថានតូចៗ គឺត្រូវតែទាកយកនូវចំណុច ដែលមាននៅក្នុងសេចក្ដីណែនាំ របស់ធនាគារជាតិនៃកម្ពុជា មកអនុវត្ដទាំងអស់។
ដោយឡែក សម្រាប់គ្រឹះស្ថាន ដែលមានទំហំមធ្យម និងតូច គឺធនាគារជាតិ បានបែងចែកទៅតាមប្រភេទលក្ខណៈ នៃគ្រឹះស្ថាននីមួយៗ តាមសេវាកម្ម ដែលគ្រឹះស្ថានរបស់ពួកគាត់បានផ្ដល់ឲ្យ។ នេះជាការបញ្ជាក់បន្ថែម របស់លោក រ៉ូនី ឧត្ដម៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក រ៉ូនី ឧត្ដម៖