(ភ្នំពេញ)៖ លោក ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា បច្ចុប្បន្ននេះ គុណភាពនៃកម្លាំងពលកម្មនៅកម្ពុជា នៅមានកម្រិតនៅឡើយ ដូច្នេះហើយសាលា ឬ សាកលវិទ្យាល័យនានា និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការបណ្តុះបណ្តាល ដើម្បីទាក់ទាញវិនិយោគិនបរទេស។

លោកបានមានប្រសាសន៍ថា ធៀបរវាងកម្ពុជា និងប្រទេសជិតខាង វិនិយោគិន អាចនឹងជ្រើសរើសប្រទេសជិតខាងដូចជាវៀតណាមជាដើម ដើម្បីបណ្តាក់ទុនវិនិយោគ ដោយសារតែប្រទេសជិតខាងសំបូរនូវកម្លាំងពលកម្មជំនាញ ខណៈកម្ពុជានៅមានកម្រិតនៅឡើយ​។

លើកឡើងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសការងារយុវជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, តើយុវជនគួររៀនជំនាញអ្វី?» លោក ជេត ជាលី បានពន្យល់ថា ​ដើម្បីជំរុញឱ្យកម្លាំងពលកម្មនៅកម្ពុជា កាន់តែមានគុណភាព វិស័យអប់រំ គឺត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល។ កម្លាំងពលកម្មនៅកម្ពុជា កាន់តែមានគុណភាព នឹងអាចទាក់ទាញលំហូរវិនិយោគទុន ពីបរទេសបានកាន់តែច្រើន ព្រោះជាទូទៅ ផលិតភាពកើនឡើង ដោយសារកត្តា ធំៗមួយចំនួន គឺគុណភាពនៃកម្លាំងពលកម្ម និងកត្តាបច្ចេកវិទ្យា។

លោក សេង សុខហេង នាយករងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានលើកឡើងថា បច្ចុប្បន្ននេះវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បាននិងកំពុងធ្វើការបណ្តុះបណ្តាល ដោយផ្តោតលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសខាងក្រសួងការងារ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ ​លោក ជេត ជាលី និង ​លោក សេង សុខហេង៖