(វ៉ាស៊ីនតោន)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងនៅថ្ងៃសៅរ៍ថា ប្រទេសចិនបានសម្តែងការព្រួយបារម្ភអំពីការដកហូតពន្ធគយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងរុស្ស៊ីក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមការងារសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុចិនថា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក Liao Min ក៏បានដាក់ចេញកញ្ចប់គោលនយោបាយជំរុញសេដ្ឋកិច្ចដែលប្រទេសមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកនេះបានបង្ហាញនាពេលថ្មីៗនេះផងដែរក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រជាមួយអនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Jay Shambaugh។ គោលនយោបាយជំរុញសេដ្ឋកិច្ចនេះគឺជាវិធានការទីប្រាំមួយហើយដែលប្រទេសចិនបានដាក់ចេញ។

លោក Liao ដែលស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក៏បានជួបសម្តែងការគួរសមជាមួយអ្នកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកផងដែរបន្ទាប់ពីកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕