(ភ្នំពេញ)៖ លោកបណ្ឌិត ឌី សុផាន់ ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ដែលជាអ្នកជំនួញមួយរូប នៅកម្ពុជា បានប្រាប់ដល់អ្នកដែលបង្កើតអាជីវកម្មថ្មី ដោយខ្លួនឯង ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតលើការចំណាយ ជាពិសេសការចំណាយទិញសម្ភារៈប្រើប្រាស់ ជៀសវាងទិញមកប្រើប្រាស់ខុសតម្រូវការ។
ក្នុងកម្មវិធី FRESH BUSINESS លើប្រធានបទ៖ «បទពិសោធន៍ពិតរបស់ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ក្នុងការចាប់ផ្តើមអាជីវកម្មដំបូង» លោកបណ្ឌិត ឌី សុផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «អាជីវកម្ម ដែលបង្កើតឡើងថ្មី ដោយខ្លួនឯង ត្រូវប្រយ័ត្នបំផុត លើការចំណាយទិញនូវសម្ភារៈ ដែលយកមកប្រើខុស»។
លោកបណ្ឌិត ឌី សុផាន់ បានលើកឡើងថា បញ្ហាអាជីវកម្មបង្កើតឡើងថ្មី មាន ២ស្ថានភាពខុសគ្នា រួមមាន៖ អាជីវកម្មមួយ ដែលមានតពីឪពុក-ម្ដាយ បន្សល់ទុកឲ្យ និងអាជីវកម្មមួយ ដែលបង្កើតឡើងថ្មី ដោយខ្លួនឯង។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ឌី សុផាន់ បានប្រាប់ថា នៅពេលបើកអាជីវកម្មមួយ ប៉ុន្ដែខ្លួនយើងមិនដឹងថា អាជីវកម្មនោះ មានចំណុចសំខាន់ និងល្អត្រង់ណានោះ នឹងធ្វើឲ្យការផ្ដល់សេវាកម្ម ទៅកាន់អតិថិជន ដោយមិនមានស្ដង់ដារ និងគុណភាពផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ឌី សុផាន់៖