(ក្រចេះ-រតនគិរី)៖ អនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន THACO AGRI Group បាននិងកំពុងវិនិយោគយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយបង្កើតជាតំបន់ពហុកសិកម្មកូនមុំ និងស្នួល នៅក្នុងខេត្តក្រចេះ និងរតនគិរី។

វត្តមានរបស់ THACO AGRI បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេស និងប្រជាជនកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម បង្កើតការងារធ្វើជាច្រើន និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

កសិកម្ម គឺជាតំណែងគោលដ៏សំខាន់មួយ នៃខឿនសេដ្ឋកិច្ចកម្ពុជា។ វិស័យកសិកម្មបានរួមវិភាគទានចំនួន ២២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ ហើយផ្តល់ការងារដល់ពលករជាង ៣ លាននាក់នៅក្នុងវិស័យនេះ។ ដូច្នេះ វិស័យកសិកម្មទទួលបានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៣ សម្រាប់វិស័យកសិកម្ម៖ ទី១ ជំរុញផលិតកម្មកសិកម្ម ស្វែងរកទីផ្សារ និងរក្សាតុល្យភាពតម្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញវត្ថុនានា។ ទី២ ជំរុញឱ្យមន្ត្រីកសិកម្ម ចុះធ្វើការនៅតាមឃុំ, ទី៣ អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។

ដោយរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មកសិកម្មរបស់កម្ពុជា ចាប់តាំងពីឆ្នាំ ២០១៩ មកសម្ព័ន្ធក្រុមហ៊ុន THACO AGRI បានដាក់ចេញនូវយុទ្ធសាស្ត្រវិនិយោគផលិតកម្មកសិកម្មសរីរាង្គទ្រង់ទ្រាយធំនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន THACO AGRI បានបង្កើតតំបន់ពហុកសិកម្មចម្រុះ មានលក្ខណៈទ្រង់ទ្រាយធំ ដែលមានឯកទេសលើការដាំដុះចេក និងម្នាស់ និងការដាំដុះដំណាំបរិភោគបានផ្សេងទៀត (ស្វាយ ក្រូចថ្លុង ទុរេន) រួមផ្សំជាមួយការចិញ្ចឹមគោ...ផ្ទៃដីសរុបជិត ៤០ ០០០ ហិកតានៅកម្ពុជា។

ជាមួយគ្នានេះ THACO AGRI បានសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបិទជិត និងទំនើបក្នុងប្រទេសកម្ពុជា រួមមាន៖ តំបន់ផលិតកម្ម រោងចក្រកែច្នៃ រោងចក្រចេក ឃ្លាំងត្រជាក់សម្រាប់រក្សាទុកផ្លែឈើ និងការដឹកជញ្ជូនក្នុងស្រុកនិងនាំចេញ កសិដ្ឋានចិញ្ចឹមសត្វ ការដឹកជញ្ជូន-ធារាសាស្ត្រ-បណ្តាញអគ្គិសនី ប្រព័ន្ធនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសរស់នៅ និងការងារមានស្ថេរភាពសម្រាប់កម្មករជាង ១៤ ០០០ នាក់ រួមទាំងកម្មករកម្ពុជាជាង ១២ ០០០ នាក់។ ដោយឡែកនៅ តំបន់ពហុកម្មកូនមុំ ខេត្តរតនគិរី ក្រុមហ៊ុន THACO AGRI បានបង្កើតការងារដល់កម្មករខ្មែរជាង ៦ ៣០០នាក់។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុន THACO AGRI នៅក្នុងខេត្តបាននាំមកនូវផលប្រយោជន៍ជាច្រើនអំពី៖ សេដ្ឋកិច្ច បង្កើតការងារដល់ប្រជាជន ក្នុងស្រុករាប់ពាន់នាក់ និងកាត់បន្ថយការធ្វើចំណាកស្រុក ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងផ្សេងៗទៀត ។

លោកបានមានប្រសាសន៍ថា វត្តមានរបស់ THACO AGRI បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរ «មុខមាត់» មូលដ្ឋានទីនេះ ប្រជាជនមានការងារធ្វើកាន់តែច្រើន ប្រាក់ខែល្អ ដោយហេតុនេះធ្វើឲ្យជីវភាពរស់នៅ សន្តិសុខសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។

លោក ញ៉ែម សំអឿន បានមានប្រសាសន៍ថា «ថ្មីៗនេះ ប្រជាពលរដ្ឋមកពីទូទាំងប្រទេសកម្ពុជា បានមកធ្វើការនៅទីនេះច្រើន។ ខេត្តមួយចំនួនដូចជា កំពង់ចាម ព្រៃវែង តាកែវ... ព្រោះនៅទីនេះមានការងារច្រើន ជាពិសេសវិស័យកសិកម្ម។ ក្រុមហ៊ុន THACO AGRI បច្ចុប្បន្នតម្រូវការ ជ្រើសរើសកម្មករពី ៣ ទៅ ៥ពាន់នាក់ដែរ ដែលមានគុណភាពការងារល្អ ប្រាក់ចំណូលមានស្ថិរភាព»

មិនត្រឹមតែផ្តោតលើការអភិវឌ្ឍន៍អាជីវកម្មប៉ុណ្ណោះទេ ក្រុមហ៊ុន THACO AGRI បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលំអរ និងលើកកម្ពស់គុណភាពជីវភាព រស់នៅ ការអប់រំ និងសុខភាព សំរាប់ប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ឧបត្ថម្ភរថយន្តពិនិត្យ និងព្យាបាលជំងឺចល័តចំនួន ១៥គ្រឿង ជូនកាកបាទក្រហមកម្ពុជា សាងសង់ផ្លូវលំជាង ៣០គីឡូម៉ែត្រ សម្រាប់លំនៅឋានជុំវិញគម្រោងក្នុងស្រុកស្នួល និងស្រុកលំផាត់ បើកថ្នាក់បឋមសិក្សាចំនួន២២ ដល់កូនចៅកម្មករជាង៨០០នាក់ (អាយុពី៥ឆ្នាំដល់១១ឆ្នាំ) ដែលធ្វើការនៅក្នុងគម្រោង។

បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានថ្លែងថា កម្ពុជាមានសក្ដានុពលខ្លាំង ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែបច្ចុប្បន្នវិស័យកសិកម្មរបស់កម្ពុជា កំពុងជួបការលំបាកជាច្រើនទាក់ទងនឹងបច្ចេកទេស និងឧបករណ៍ គ្រឿងចក្រ...ដូច្នេះ ក្រុមហ៊ុនបរទេស ដែលមកបណ្តាក់ទុនវិនិយោគនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើន ដល់ឧស្សាហកម្មកសិកម្មរបស់កម្ពុជា៖ ការបង្កើតការងារប្រកបដោយស្ថិរភាព សម្រាប់ប្រជាជន ទទួលបានបច្ចេកវិទ្យាថ្មីៗ និងបច្ចេកទេសកសិកម្មទំនើបពីបរទេស... ជាមួយនឹងការវិនិយោគនាពេលបច្ចុប្បន្ន THACO AGRI អាចចាត់ទុកថា ជាក្រុមហ៊ុនកសិកម្ម «ធំសម្បើម» មួយរបស់ប្រទេសកម្ពុជា នាំមកនូវការងារជាច្រើន ដល់ប្រជាជនខ្មែរ រួមចំណែកលើកស្ទួយវិស័យកសិកម្មកម្ពុជា កាន់តែរីកចម្រើន នាំកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាច្រើន។

ដើម្បីបំពេញតម្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្មកសិកម្មដល់ឆ្នាំ ២០២៧ THACO AGRI នឹងត្រូវការជ្រើសរើសបុគ្គលិកចំនួន ៣០ ០០០ នាក់នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបន្តវិនិយោគលើសម្ភារៈបរិក្ខារ ផ្តល់សេវាប្រើប្រាស់យ៉ាងពេញលេញ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងសន្តិសុខសង្គមសម្រាប់មន្ត្រី និងនិយោជិតដែលកំពុងបម្រើការងារក្នុងគម្រោងនានា។ ទុនវិនិយោគសរុបរបស់ THACO AGRI នៅកម្ពុជា ត្រូវបានគេរំពឹងថា ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ នឹងមានលើសពីមួយពាន់លានដុល្លារអាមេរិក៕