(ភ្នំពេញ)៖ លោក ឈន វិបុល នាយកការិយាល័យសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ FTB បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នចំពោះការដំឡើង App ដែលមានប្រភពមិនច្បាស់ អាចនាំឱ្យកើតមានការឆបោក បាត់បង់ទ្រព្យសម្បត្ដិផ្ទាល់ខ្លួន។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឈន វិបុល អញ្ជើញចូលរួមក្នុងការជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «វិធានការការពារខ្លួនពីការឆបោកហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល» ក្នុងកម្មវិធី FRESH BUSINESS។
លោក ឈន វិបុល បានបញ្ជាក់ថា «មានហេតុការណ៍នៅកម្ពុជាតែម្ដង ដោយបង្កើតជា App មួយ ហើយពេលដែលយើងដំឡើង វាអាចចូលប្រតិបត្ដិលួចលុយយើង [...] ពេលដំឡើង App ណា ដែល App នោះ ទាមទារព័ត៌មានច្រើនពេក សូមកុំដំឡើងអី»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ឈន វិបុល៖