(ភ្នំពេញ)៖ លោក ឈន វិបុល នាយកការិយាល័យសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ FTB ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ឬប្រឈមនឹងការបោកប្រាស់ណាមួយ សូមស្នើដល់អ្នកប្រើប្រាស់ទាំងអស់ សូមកុំសម្រេចចិត្ដលឿនពេក ពេលទទួលបានសារអ្វីមួយ ឬការប្រាប់អ្វីមួយដោយមិនមានព័ត៌មានជាក់លាក់ កុំលោភលន់នឹងផលប្រយោជន៍ ដែលយើងមិនបានធ្វើអ្វីសោះ។
ការលើកឡើងរបស់លោក ឈន វិបុល ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «វិធានការការពារខ្លួនពីការឆបោកហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល»។
លោក ឈន វិបុល បានថ្លែងឲ្យដឹងថា ដើម្បីកុំឲ្យមានការចាញ់បោកដោយប្រការណាមួយ អ្នកប្រើប្រាស់សូមកុំមានការលោភលន់ ការសម្រេចចិត្តលឿនពេក ដោយគ្រាន់តែលឺអ្វីមួយមិនច្បាស់លាស់នោះទេ ប៉ុន្ដែសម្រេចចិត្តលឿន ការសម្រេចចិត្តលឿននេះហើយ ជាកត្តាបោះជំឈានដល់ការរងគ្រោះណាមួយ។
លោកបានបន្ថែមថា ដូច្នេះសូមកុំលោភលន់ ឬការសម្រេចចិត្តលើអ្វីមួយលឿនពេក ដូចជាការទទួលបានរង្វាន់ ការគម្រាមនឹងបិទអាខោនជាដើម ប្រសិនបើយើងមិនគិតគូរមិនពិចារណាច្បាស់លាស់នោះទេ ការសម្រេចចិត្តភ្លាមៗ នឹងនាំឲ្យមានបញ្ហាជាក់ជាពុំខាន៕
សូមស្តាប់ការលើកឡើងរបស់លោក ឈន វិបុល៖