(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សា មួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥, តើអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ទិញផ្ទះ ជួយស្តារវិស័យអចលនទ្រព្យបានកម្រិតណា?» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ បណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕