(ភ្នំពេញ)៖ បណ្ឌិត គឹម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាអ្នកជំនាញផ្នែកអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា បានលើកឡើងអំពីហេតុផលសំខាន់ៗចំនួន៣ធំៗ ដែលជះឥទ្ធិពលជួយឱ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៥នេះ មានសង្ឃឹមអាចរើបឡើងវិញ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត គឹម ហ៊ាង អញ្ជើញចូលរួមកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥, តើអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ទិញផ្ទះ ជួយស្តារវិស័យអចលនទ្រព្យបានកម្រិតណា?» ក្នុងកម្មវិធី FRESH BUSINESS។

បណ្ឌិត គឹម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលរបទថ្មី នៃវិស័យអចលនទ្រព្យ នឹងដើរឡើងវិញ ក្រោយរាំងស្ទះ ឬក៏មានបញ្ហារយៈពេល ៥ឆ្នាំមកនេះ គ្រាន់តែត្រូវការពេលវេលាបន្ដិច»

បណ្ឌិត គឹម ហ៊ាង បានលើកឡើងថា ឆ្នាំ២០២៥ មានសញ្ញាវិជ្ជមានច្រើន រួមមាន៖

* ទី១៖ ប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក្នុងអាណត្ដិទី៧នេះ គិតទៅលើផ្នែកសេដ្ឋកិច្ចជាគោល ដែលសម្របខ្លាំងទៅលើការវិនិយោគ។
* ទី២៖ បច្ចុប្បន្នប្រទេសចិន បានបញ្ចេញថវិកាជាច្រើន ទៅកាន់អ្នកអភិវឌ្ឍន៍ប្រទេសចិន​ ដូច្នេះអាចហៀរមកក្រៅប្រទេស ក្នុងនោះ ក៏មានកម្ពុជា។
* ទី៣៖ ​ប្រធានាធិបតីអាមេរិក អាណត្ដិទី៤៧ គឺជាអ្នកវិនិយោគ ហើយបានប្រកាសថា ពេលឡើងមក នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយបានសន្យាថា នឹងធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត គឹម ហ៊ាង៖