(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា ចិនជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក វត្តមានចិន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឯក សំអុល អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលចិនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លើសពីនោះទៀត លោក ឯក សំអុល បានបញ្ជាក់ថា ដោយសារចិនមានឋានៈ តួនាទីសំខាន់បំផុតមិនអាចខ្វះ បានក្នុងឆាកអន្តរជាតិ ដែលលោកយល់ថា មិត្តភាពដែកថែបកម្ពុជា-ចិន នាំឲ្យមានការប្រែប្រួលវិជ្ជមាន រុងរឿងសម្រាប់កម្ពុជា ។
ប្រធានសមាគមមិត្តភាពយល់ថា វត្តមានរបស់ចិននៅកម្ពុជា មានរាប់រយជំនាន់ ហើយពីមួយជំនាន់ទៅមួយជំនាន់ កូនចៅខ្មែរដែលកាត់សែស្រឡាយចិន ក្លាយជាពលរដ្ឋកម្ពុជាស្របច្បាប់ ពួកគាត់មានជំនាញវិជ្ជាជីវៈដូចជា ជំនួញ សិប្បកម្ម កសិកម្ម ពលរដ្ឋវិជ្ជា អរិយធម៌៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ឯក សំអុល៖