(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានបង្ហាញជំនឿថា នៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនច្រើនមកវិញ បន្ទាប់ពីការខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់កម្ពុជា។

ការលើកឡើងរបស់លោក ឯក សំអុល ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលចិនលើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

លោកបន្ថែមទៀតថា ដើម្បីទាក់ទាញវិនិយោគិន ទេសចរចិន មកកាន់តែច្រើន គ្រប់ប្រទេសទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច, ត្រូវធានាសន្តិសុខសុវត្ថិភាព ចំពោះទ្រព្យសម្បត្តិរបស់វិនិយោគិន ទេសចរចិន ដែលបានដាក់ទុននៅកម្ពុជា៕

សូមស្តាប់ការលើកឡើងរបស់លោក ឯក សំអុល៖