(ភ្នំពេញ)៖ លោក ផល សុខចំរើន នាយកប្រតិបត្ដិទីផ្សារធនាគារ អេស៊ីលីដា បានផ្តាំផ្ញើដល់អតិថិជនទាំងអស់ ដែលទទួលបានតំណភ្ជាប់ ឬ ​link ផ្សេងៗពីជនមិនស្គាល់មុខ ឬ គ្មានប្រភពច្បាស់លាស់ សូមជៀសវាងការចុច Clik ទៅលើ​ link នោះ ដើម្បីកុំឱ្យជនឆបោក​មានឱកាសអាចគ្រប់គ្រង ទៅលើគណនីធនាគាររបស់អតិថិជន។

លោក ផល សុខចំរើន លើកឡើងបែបនេះ ធ្វើឡើងក្នុង កម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការ​បង្កើន​ទំនុក​ចិត្ត​ដល់​អតិថិជន​លើការ​​ប្រើប្រាស់​ Mobile Banking ប្រកបដោយ​សុវត្ថិភាព»

លោកបានគូសបញ្ជាក់ថា មិនមានបុគ្គលិកធនាគារណាមួយ ​ឬថ្នាក់គ្រប់គ្រងសហការីណាម្នាក់ ផ្ញើព័ត៌មានឬ​ link ទៅអតិថិជន ​ឬតម្រូវឱ្យអតិថិជនផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ដូចជាលេខគណនី ឬទឹកប្រាក់ក្នុងគណនីឡើយ​ ប្រសិនជាមានអ្នកផ្ញើទៅនោះ គឺជាជនឆបោក ដែលប្រជាពលរដ្ឋគួរមានការប្រុងប្រយ័ត្ន៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ ​លោក ផល សុខចំរើន៖