(ភ្នំពេញ)៖ លោក ផល សុខចំរើន នាយកប្រតិបត្ដិទីផ្សារធនាគារ អេស៊ីលីដា បានអះអាងឱ្យដឹងថា កម្មវិធីទូរស័ព្ទដៃ (App) អេស៊ីលីដាទាន់ចិត្ដ គឺជា App បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ និងប្រើប្រាស់ធនធានរបស់កម្ពុជាទាំងអស់។
លោកបញ្ជាក់ថា អ្វីដែលពិសេសនោះ ថ្មីៗនេះធនាគារអេស៊ីលីដា បានទទួលកម្រិតសុវត្ថិភាពបច្ចេកទេសព័ត៌មាន និងការរក្សាឯកជនភាពរបស់អតិថិជនថែមទៀតផង ដែលជាកត្តាសំខាន់ ក្នុងការធ្វើឲ្យប្រព័ន្ធធនាគារ កាន់តែមានសុវត្ថិភាពជូនដល់អតិថិជន។
ការលើកឡើងរបស់លោក ផល សុខចំរើន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការបង្កើនទំនុកចិត្តដល់អតិថិជនលើការប្រើប្រាស់ Mobile Banking ប្រកបដោយសុវត្ថិភាព»។
លោក ផល សុខចំរើន បានបញ្ជាក់បន្ថែមថា ចំពោះធនាគារអេស៊ីលីដា ដើម្បីរក្សាកំណើននៃអ្នកប្រើប្រាស់ ធនាគារតែងតែសម្រិតសម្រាំង និងបន្ថែមមុខងារឲ្យកាន់តែសម្បូរបែបបន្ថែមទៀត ថ្វីត្បិតតែបច្ចុប្បន្ននេះធនាគារអេស៊ីលីដា មានមុខងារច្រើនជាងធនាគារដទៃក៏ដោយ ក៏យើងនៅតែបន្ដបន្ថែមមុខងារ ដើម្បីឲ្យអតិថិជនអាចធ្វើប្រតិបត្តិការដោយខ្លួនឯងបាន។
លោកបានបន្ដថា ចំពោះធនាគារអេស៊ីលីដា មានចំណុចពិសេសជាច្រើន ដូចជាអាចទិញលក់មូលបត្របាន អតិថិជនដែលតភ្ជាប់បណ្ណឥណទានជាមួយធនាគារអេស៊ីលីដា អាចជ្រើសរើសសាច់ប្រាក់ក្នុងការទូទាត់បាន និងអាចប្រើប្រាស់អេស៊ីលីដា អាចចាយប្រាក់នៅតាមបណ្ដាប្រទេសផ្សេងៗ ដែលជាដៃគូផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោក ផល សុខចំរើន៖
<br