(ភ្នំពេញ)៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយជាក់លាក់ ដើម្បីប្រែក្លាយជាប្រទេសជឿនលឿន នៅរយៈពេលជាង២០ក្រោយ តែមូលដ្ឋានអភិវឌ្ឍន៍កម្ពុជានៅពេលចំពោះមុខនេះ បានមកពីឧស្សាហកម្មកាត់ដេរ តួនាទីពលករចំណាកស្រុក រួមទាំងការចូលរួមចំណែករបស់សហគ្រាសខ្នាតតូច ជាកត្តារុញកំណើនរយៈពេលខ្លី និងមធ្យម។
ផលពីវិស័យទាំងបី បានចូលរុញសកម្មភាពសេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោលក្នុងនោះឧស្សាហកម្មកាត់ដេរ បង្កើតការងារបានជិតមួយលាននាក់ ពលករចំណាកស្រុកប្រមាណ ១លាន៤សែននាក់ និងសហគ្រាសខ្នាតតូច និងមធ្យម បង្កើតការងារបានជិត ៥០ម៉ឺននាក់នៅឆ្នាំ២០២៤៕
លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖