(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ថា មានប្រទេសជាច្រើន នៅលើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប កំពុងមានការគាំទ្រយ៉ាងខ្លាំង លើអាជីវកម្មបៃតង ដែលមានការគិតគូរអំពីបរិស្ថាន។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ តាមការសង្កេតផ្ទាល់របស់ខ្ញុំ ខ្ញុំឃើញថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងមានការគាំទ្រយ៉ាងពេញទំហឹង ទៅលើអាជីវកម្មបៃតង ព្រោះជាប្រភេទអាជីវកម្ម ដែលនឹងដំណើរការទៅ ប្រកបដោយចីរភាព រួមទាំងអឺរ៉ុបផងដែរ»៕
ខាងក្រោមនេះ ជាការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច៖