(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងពីការផ្តោតការយកចិត្តទុកដាក់ខ្លាំង ក្នុងការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា ដើម្បីឱ្យផលិតផលមានកេរ្តិ៍ឈ្មោះ បង្កើតតម្លៃបន្ថែមខ្ពស់ និងមិនប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «ឥណទានបៃតង យើងបានគិតគូរជាយូរមកហើយ ហើយយើងចាប់ផ្ដើមបង្កើតជាយុទ្ធការ និងជាស្ថាប័ននីយកម្ម នៅក្នុងធនាគារតែម្ដង ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២០ បានចាប់ផ្ដើមជារូបរាង ដើម្បីផ្ដល់ជាឥណទានបៃតង ដោយប្រើប្រាស់មូលនិធិផ្ទាល់របស់ធនាគារ ក្នុងរង្វង់២លានដុល្លារ ដល់វិស័យកសិកម្ម»៕
ខាងក្រោមនេះ ជាការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច៖