(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «វិធីការពារខ្លួន ពីការវិនិយោគបោកបញ្ឆោត តាមប្រព័ន្ធអនឡាញ» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះគាំទ្រ ដោយសមាគមធនាគារនៅកម្ពុជា។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕