(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ការដែលយករូបភាពថ្នាក់ដឹកនាំ ឬអ្នកល្បីៗ ទៅបង្កើតគ្រុប ដើម្បីកៀរគរលុយមកវិនិយោគ ទទួលប្រាក់ចំណេញខ្ពស់ ស្ទើរតែ១០០% គឺជាអន្ទាក់សម្រាប់បោកប្រាស់ ដូច្នេះសូមប្រជាពលរដ្ឋមានប្រុងប្រយ័ត្នខ្ពស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីការវិនិយោគ នៃការឆបោកតាមអនឡាញ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាការវិនិយោគនោះ ពិតប្រាកដ ហេតុអ្វីបានត្រូវបង្កើត អត្ដសញ្ញាណអ្នកល្បី យកមកប្រើជំនួស ដោយពុំមានការអនុញ្ញាតអំពីម្ចាស់ ដូច្នេះគ្រាន់តែប្រើប្រាស់យុទ្ធការនេះ យើងដឹងថា អ្នកដែលនៅពីក្រោយ គឺមានបំណងមិនប្រក្រតីរួចស្រេចហើយ»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ស៊ូ សុជាតិ៖