(ហូជីមិញ)៖ តម្លៃមាសនៅវៀតណាមបានកើនឡើង ០,៥% ដល់តម្លៃ ១០០,៧លានដុង (៣ ៩៣៧,៤៤ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ ដែលរក្សាបានស្ថិរភាពតម្លៃក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសក៏បានកើនឡើង ០,៥% ផងដែរដល់ ១០០,៧លានដុង (៣ ៩៣៧,៤៤ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ ខណៈដែលវិនិយោគិនបានសម្រុកទិញមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពក្នុងគ្រាដែលមានការភ័យខ្លាចកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលបង្កឡើងដោយវិធានការពន្ធគយចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

តម្លៃមាសក្នុងទីផ្សារសម្រាប់ជួញដូរភ្លាមៗបានកើនឡើង ០,៦% ដល់ ៣ ០៧៤,៤៣ដុល្លារក្នុងមួយអោន (៨,៣ជី) បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុតលើកទីដប់ប្រាំបីរបស់ខ្លួននៅឆ្នាំនេះគឺ ៣ ០៨៦,៧ដុល្លារនៅដើមវគ្គជួញដូរនេះ។ ដុំមាសបានឡើងថ្លៃ ១,៧% នៅសប្តាហ៍នេះ ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើនរយៈបេលបួនសប្តាហ៍ជាប់គ្នា៕