(ភ្នំពេញ)​៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមន៍កម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងទូរគមនាគមន៍ កំពុងអភិវឌ្ឍប្រព័ន្ធ​ចុះបញ្ជីស៊ីមកាត ដោយប្រើ EKYC ដែលជាប្រព័ន្ធ​ផ្ទៀងផ្ទាត់រវាងរូបថតផ្ទាល់ និងអត្តសញ្ញាណបណ្ណ ដែលតាមរយៈប្រព័ន្ធនេះទាល់តែរូបថត និងអត្តសញ្ញាណបណ្ណដូចគ្នា ទើបអាចចុះបញ្ជីទិញស៊ីមកាតប្រើប្រាស់បាន ។

លោកបញ្ជាក់ថា នៅពេលដែលប្រព័ន្ធនេះ ដាក់ឱ្យដំណើរការ នឹងអាចលុបបំបាត់បាននូវករណីប្រើប្រាស់ស៊ីមកាត ដោយគ្មានអត្តសញ្ញាណបណ្ណ ព្រោះប្រព័ន្ធនេះ គឺតម្រូវឱ្យម្ចាស់​ទិញស៊ីមកាតប្រើ ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណបណ្ណផ្ទាល់នៅនឹងកន្លែង។

លោកបានសង្កត់ធ្ងន់ថា អត្តសញ្ញាណបណ្ណមួយមានសិទ្ធិអាចចុះបញ្ជីទិញស៊ីមកាតចំនួន៥ប៉ុណ្ណោះ​ ក្នុងមួយក្រុមហ៊ុន ប្រសិនបើរកឃើញលើសនេះ ក្រសួងនឹងចាត់វិធាន។

លោក ស្រ៊ុន គឹមសាន លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់ស៊ីម កាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ស្រ៊ុន គឹមសាន៖