(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងពីកត្តាមួយចំនួនដែលកម្ពុជា ត្រូវពង្រឹង ដើម្បីរក្សាបាននូវកំណើនល្អប្រសើរ ចាប់ពីឆ្នាំ២០២៥នេះ រហូតដល់ឆ្នាំ២០៣០ ពេលដែលកម្ពុជាប្រែក្លាយ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលអន្តរជាតិលើការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា» ។
លោកមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងអស់នៅលើពិភពលោក ពិបាកសម្រេចកំណើនសេដ្ឋកិច្ច ឱ្យបានដូចមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាសម័យពិភពលោកកំពុងតែសប្បាយជាមួយនឹងសេរីភាពពាណិជ្ជកម្ម និងវិនិយោគ ។
ការពិបាកក្នុងការសម្រេចកំណើននេះ ដោយសារតែបញ្ហាការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅជម្ឈឹមបូព៌ា ក៏ដូចជាអាស៊ីអាគ្នេយ៍។
លោកបានពន្យល់ថា កម្ពុជាត្រូវជំរុញការកសាងសមត្ថភាពផលិតក្នុងស្រុក ពង្រឹងបច្ចេកវិទ្យា នវានុវត្តន៍ ដែលសមត្ថភាពទាំង នឹងរួមចំណែកដល់ការជំរុញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងសម្រេចបានក្នុងរង្វង់៦% និងឈានទៅដល់ការកសាងភាពធន់ និងភាពរស់រវើករបស់កម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជា មានកំណើនខ្ពស់ជាងនេះ បើទោះបីជាមិនអាចឈានទៅដល់ មុនពេលរីករាលដាលជំងឺកូវីដ១៩ តែក៏ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពខ្លាំង និងជំរុញឱ្យកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចសកម្មភាពមួយនៅក្នុងតំបន់ និងអន្តរជាតិ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ បណ្ឌិត ឆេង គឹមឡុង៖