(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការដែលរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានកសាងនយោបាយការបរទេសឯករាជ្យ ដើម្បីយកប្រទេសទាំងអស់ជាមិត្ត គឺបើកផ្លូវឱ្យកម្ពុជាពង្រីកមូលដ្ឋានគ្រឹះ នៃការចងចំណងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសធំៗ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលអន្តរជាតិលើការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលជំរុញឲ្យមានការកសាង នូវគោលនយោបាយការបរទេសឯករាជ្យ ហើយយកប្រទេសទាំងអស់ធ្វើជាមិត្ដ ហើយផ្អែកទៅលើគុណតម្លៃនៃច្បាប់អន្ដរជាតិ ដែលធ្វើឲ្យកម្ពុជាមានមិត្ដជាច្រើន នៅលើពិភពលោក»។
បន្ថែមពីនោះទៀត បណ្ឌិត ឆេង គឹមឡុង បានឲ្យដឹងថា ចំណុចទាំងនេះ គឺជាចំណុចមួយបើកផ្លូវឲ្យកម្ពុជា ពង្រីកនូវមូលដ្ឋានគ្រឹះ នៃការចងចំណងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសធំៗជាច្រើន ដែលផ្អែកទៅលើច្បាប់វិនិយោគ ដែលកម្ពុជាមានស្រាប់៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់បណ្ឌិត ឆេង គឹមឡុង៖