(បរទេស)៖ កាសែត Washington Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយកប្រតិបត្តិ ករុមហ៊ុន Apple លោក Tim Cook និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

លោក Trump កាលពីសប្តាហ៍មុនបានផ្តល់ការលើកលែងពន្ធលើស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ដែលនាំចូលពីប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនមិនសូវមានសម្ពាធដូចជា Apple, HP និង Dell ជាដើម។ តាមរបាយការណ៍របស់កាសែត Washington Post បានបន្ថែមថា ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro ចង់ឱ្យពន្ធនៅដដែល។ ទោះជាមានការចេញផ្សាយបែបនេះ ខាង Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ Reuters ទាក់ទងទៅ ខណៈ Dell និង HP មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទេ។

ងាកមកអ្នកនាំពាក្យសេតវិមានលោក Kush Desai បាន Washington Post ថា Apple ឬក្រុមហ៊ុនណាមួយផ្សេងទៀតមិនត្រូវបានផ្តល់ «ការលើកលែងណាមួយឡើយ» ដោយបន្ថែមថារបៀបវារៈរបស់រដ្ឋបាលនឹងផ្អែកលើការប្តេជ្ញាចិត្តដែលមានស្រាប់ដោយក្រុមហ៊ុនដូចជា Apple, Nvidia និង Taiwan Semiconductor Manufacturing Co។ ក្រុមអ្នកវិភាគបាននិយាយនៅដើមខែនេះថា ទំនិញប្រើប្រាស់ដូចជា iPhone អាចស្ថិតក្នុងចំណោមការប៉ះពាល់ខ្លាំងបំផុតដោយពន្ធគយរបស់លោក Trump៕