(ភ្នំពេញ)៖ កត្តា​នៃ​ការ​ដាក់​ពន្ធ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​ធនាគារពិភពលោក ​ទម្លាក់​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២៥ មក​ត្រឹម​៤% ដោយ​សារ​តែ​ វិធាន​ការ​ពន្ធនេះ​ នឹង​ប៉ះពាល់​កំណើននៃ​ការ​នាំ​ចេញ​ និង​លំហូរ​នៃ​វិនិយោគ​បរទេស​នៅ​កម្ពុជា។ ប៉ុន្តែ​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ីវិញ បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ​ដែល​ចេញ​ផ្សាយ​នៅ​ខែ​មេសា ២០២៥​ថា កម្ពុជា​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៦% ដោយ​សារ​តែ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា មាន​ភាព​ធន់ ទៅ​នឹង​សម្ពាធពន្ធ​របស់​សហរដ្ឋអាមេរិក៕

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖