(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកនៃក្រុមហ៊ុនឡាញហលអិចប្រេស ដែលជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា អ្នកដែលនិយាយថា លោក ដូ ណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដំឡើងពន្ធមកលើប្រទេសកម្ពុជា ដោយសារបញ្ហាសិទ្ធមនុស្ស គឺជារឿងកំប្លែង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុងពេលមានសង្រ្គាមពាណិជ្ជកម្ម» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «មែនទែនទៅ អ្នកយល់ច្បាស់ណាស់ ឬក៏មិនទាន់យល់ គួរតែស្វែងយល់បន្ដិច កាលណានិយាយពីរឿងពាណិជ្ជកម្ម និងសេដ្ឋកិច្ច មិនគ្រាន់តែស្ដាប់លឺហើយ យល់បាននោះទេ ទាន់តែសិក្សាបន្ដិច បានយល់បាន [...] រឿងថា សិទ្ធមនុស្សនោះ ឥលូវហាក់ដូចជាពាក្យកំប្លែង»៕
សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា ស៊ិន ចន្ធី៖